Connect with us

គិតត្រឹមថ្ងៃនេះ ខេត្តចំនួន៤កំពុងរងគ្រោះដោយទឹកជំនន់ និង មានពលរដ្ឋប្រមាណ ១ម៉ឺនគ្រួសារកំពុងរងផលប៉ះពាល់

បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានអោយដឹងនៅព្រឹកនេះថា ទឹកជំនន់បានកំពុងបង្កផលប៉ះពាល់ដល់ខេត្តចំនួន៤ របស់កម្ពុជា ដែលក្នុងនោះ រួមមានខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្ត ត្បូងឃ្មុំ ដោយសារទឹកជំនន់ទន្លេមេគង្គលើ និង បានបណ្តាលឲ្យពលរដ្ឋជាង ១ម៉ឺននគ្រួសាររងការប៉ះពាល់ រួមនិងដំណាំផ្សេងៗជាច្រើនត្រូវបានបំផ្លាញ។
សម្រាប់នៅខេត្ត ក្រចេះ អភិបាលខេត្ត ឯកឧត្តម វ៉ា ថន ឲ្យដឹងថា ពលរដ្ឋដែលរងគ្រោះនៅ ក្នុងខេត្តនេះ ទាំងមូលជាង ៣ពាន់គ្រួសារ រួមទាំងគោក្របីត្រូវបានជម្លៀសទៅកាន់ទីទួល សុវត្ថិភាព ព្រមទាំងបានបញ្ជូនក្រុមគ្រូពេទ្យ ឲ្យទៅប្រចាំការនៅទីទួលសុវត្ថិភាព ដើម្បីថែទាំ សុខភាពជូនប្រជាពលរដ្ឋផងដែរ។
សម្រាប់កម្ពស់ទឹកទន្លេមេគង្គវិញ គិតត្រឹមព្រឹកថ្ងៃទី ០៣ ខែសីហានេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានបន្តស្រកចុះមកនៅក្នុងកម្ពស់ ១០,៤៧ ម គឺទាបជាងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នវិញហើយ ។ ដោយឡែកទន្លេ មេគង្គក្រចេះ នឹងស្រក់ចុះមកក្នុងកំពស់ ២១,៦៥ម៉ែត្រ ខណៈដែលទន្លេមេគង្គខេត្តកំពង់ចាមទើបអាចបន្តកើនឡើង បន្តិចបន្ថែមទៀតមុននឹងចាប់ផ្ដើមស្រកនៅថ្ងៃទី០៤ ខែសីហា។ បើយោងតាមក្រសួងធនធានទឹកបានបញ្ជាក់ថា ទន្លេមេគង្គលើ នឹងបន្តស្រកចុះ តែទន្លេផ្សេងទៀតអាចកើនឡើងបន្តិច។
ជាមួយគ្នានេះក្រសួងធនធានទឹកនិងឧតុនិយមបញ្ជាក់ថាចំពោះទន្លេមេគង្គក្រោមទន្លេបាសាក់និងទន្លេសាបទឹកនឹងបន្តកើនឡើងសន្សឹមសន្សឹមក្នុងរយៈពេលមួយ ឬពីរថ្ងៃ បន្ថែមទៀត។
គួរបញ្ជាក់ថា ដើម្បីដោះស្រាយការលំបាករបស់ពរលដ្ឋ នៅតំបន់រងគ្រោះដោយទឹកជំនន់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសុក្រ ទី៣ ខែសីហា ឆ្នាំ២០១៨នេះ បានធ្វើដំណើរតាមអូប៊័រ ពីកំពង់ផែ ក្រុងកំពង់ចាម អញ្ជើញចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន១៥៤៨គ្រួសារ ដែលរស់នៅភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្ដកំពង់ចាម ។
សូមជម្រាបថា នៅថ្ងៃទី០២សីហាម្សិលមិញ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋជិត២ពាន់គ្រួសារ ដែលរស់នៅទន្លេបិទលើ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម