ប្រដាប់តេស្ដមេរោគអេដស៍ដោយខ្លួនឯង មានលក់ជាផ្លូវការនៅថៃ
ការអនុញ្ញាតនេះ ខណៈតួលេខអ្នកផ្ទុកមេរោគអេដស៍ ក្នុងប្រទេសថៃ ថយចុះ ក្នុងរយៈពេល ជាង ២ទសវត្សរ៍ ប៉ុន្ដែប្រទេសនេះ នៅតែជួបបញ្ហាប្រឈមចំពោះការបង្ការនៃការរីករាលដាលជំងឺ។ នៅឆ្នាំ២០១៥ ការឆ្លងជំងឺអេដស៍ មានប្រមាណ ៦.៩០០ ករណី ហើយតួលេខនេះ ធ្លាក់មកនៅត្រឹម ប្រមាណ ៥.៥០០ ករណី នៅឆ្នាំ ២០១៧។
ទោះយ៉ាងណា តួលេខនេះ មិនឆ្លើយតបស្ថានភាពជាក់ស្ដែងទេ ដោយមានមនុស្សជាច្រើនមិនបានធ្វើតេស្ដមេរោគអេដស៍។ មនុស្សមួយចំនួន ចៀសវាងការធ្វើតេស្ដ ដោយសារខ្លាចការរើសអើងពីសហគមន៍ ខណៈមួយចំនួនទៀត មិនបានធ្វើតេស្ដ ដោយសារតែខ្វះការយល់ដឹងពីជំងឺ និងធម្យោបាយដែលជំងឺឆ្លង។ ដូច្នេះ ការអនុញ្ញាតឲ្យដាក់លក់ប្រដាប់តេស្ដមេរោគអេដស៍ដោយខ្លួនឯង អាចជួយរដ្ឋាភិបាល កំណត់អ្នកជំងឺអេដស៍ ដែលស្ទាក់ស្ទើរទៅពិនិត្យនៅតាមមន្ទីរពេទ្យ។ វាក៏ជួយរារាំងការរីករាលដាលមេរោគអេដស៍ តាមរយៈការប្រាប់អ្នកជំងឺឲ្យដឹង និងទៅទទួលការព្យាបាលដោយត្រឹមត្រូវ។
ការធ្វើតេស្តដោយខ្លួនឯងនេះ ដូចគ្នាទៅនឹងការធ្វើតេស្តឈាមរកមេរោគអេដស៍នៅតាមមន្ទីរពេទ្យដែរ។ ក្នុងករណីដែលយើងមានឆ្លងមេរោគអេដស៍ថ្មីៗ មិនមែនយើងធ្វើតេស្តម្តងដឹងលទ្ធផលភ្លាមនោះទេ ដែលជាទូទៅរយៈពេលចំហ នៃការធ្វើតេស្តនេះមានពី ១ខែកន្លះ ទៅ ៣ខែ ទើបដឹងលទ្ធផលច្បាស់។
ប៉ុន្ដែ ក៏មានក្តីបារម្ភមួយចំនួនផងដែរ អំពីការអនុញ្ញាតឲ្យដាក់លក់ និងប្រើប្រដាប់តេស្ដមេរោគអេដស៍ដោយខ្លួនឯង។ ក្តីបារម្ភនេះ គឺកង្វះការយល់ដឹងអំពីមេរោគ និងការប្រើប្រាស់ប្រដាប់តេស្ដមេរោគ។
ជាងនេះទៅទៀត ការធ្វើតេស្ដមេរោគអេដស៍ដោយខ្លួនឯង អាចប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនអ្នកជំងឺដឹងថា ពិតជាផ្ទុកមេរោគអេដស៍ប្រាកដមែន។ លទ្ធផលវិជ្ជមាន នៃការតេស្ដមេរោគអេដស៍ដោយខ្លួនឯងនេះ អាចជំរុញឳ្យអ្នកជំងឺ ប៉ុនប៉ងសម្លាប់ខ្លួន។ ដូច្នេះ អាជ្ញាធរចាំបាច់ត្រូវផ្ដល់ប្រឹក្សាទាំងមុន និងក្រោយ ដល់អ្នកជ្រើសរើសតេស្ដមេរោគអេដស៍ដោយខ្លួនឯង នៅឯផ្ទះ៕


- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍