តោះ! ទៅមើលរបៀបញុំា Sushi របស់តារា TMS មើលថាគួរឲ្យចង់ញុំាយ៉ាងណា
ភ្នំពេញ៖ បន្ទាប់ពីបានផ្លាស់ប្តូរទិសដៅថ្មីមក គេសង្កេតឃើញថា TMS ដែលជាក្រុមហ៊ុនដែលបាន ប្រមូលផ្តុំទៅដោយតារាចម្រៀងយុវវ័យ ដែលមានទេពកោសល្យ មានសកម្មភាពថ្មីៗ និងប្លែកៗច្រើនជាងមុន។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ គ្រួសារតារា TMS បាននាំគ្នាទៅភ្លក់រសជាតិអាហារជប៉ុន នៅហាង Haru ដែលជាភោជនីយដ្ឋាន ដែលមានអាហារឆ្ងាញ់ៗជាច្រើន។
តារារបស់ TMS បានប្រាប់មកកាន់ MyTV Plus ថាពួកគេពិតជាសប្បាយរីករាយមែនទែន នៅពេលដែលពួកគេបានទៅទីនោះ ដោយសារតែវាជាកន្លែងដ៏ល្អសម្រាប់ធ្វើការជួបជុំ។ គួរបញ្ជាក់ផងដែរថា TMS តែងមានអ្វីថ្មីជានិច្ច ព្រោះតែការផ្លាស់ប្តូរថ្មីរបស់ TMS បាននាំតារាចម្រៀងថ្មីៗ ចូលរួមគ្រប់សកម្មភាពតែម្តង ហើយនេះក៏ជាការជួបជុំគ្នារបស់ស្ថាប័នថ្មីមួយនេះ ដើម្បីបង្កើតភាពស្និតស្នាលក្នុងគ្រួសារតារា TMS ផងដែរ។ ចង់ដឹងថា គ្រួសារតារា TMS មានសកម្មភាពយ៉ាងណាខ្លះ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍