Connect with us

ក្រោយ​ចូលឆ្នាំ​ខ្មែរ​រួចហើយ​ ​រាជ​នី​ក្រ​ម៉ា​ ​កញ្ញា​ ​មាន​ ​សូ​នី​តា​ ​ទៅ​លម្ហែ​កាយ​នៅ​ប្រទេស​ចិន​ ​

​ភ្នំពេញ​៖​ ​ទោះជា​មមាញឹក​យ៉ាងណា​ ​កញ្ញា​ ​មាន​ ​សូ​នី​តា​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ខ្មែរ​ ​បាន​ធ្វើ​ឱ្យ​កញ្ញា​រក​ពេល​ដើរកម្សាន្ត​មិនបាន​ដោយសារ​ជាប់រវល់​ធ្វើជា​ចុងភៅ​នំបញ្ចុក​រក​ថ​វិការ​ជួយ​ដល់​កុមារ​កំព្រា​ក្នុង​កម្មវិធី​បុណ្យ​ភូមិ​។​ ​​ក្រោយ​ចូលឆ្នាំ​ថ្មី​បាន​បញ្ចប់​​រួចមក​ ​កញ្ញា​ ​មាន​ ​សូ​នី​តា​​គឺ​មាន​ពេលទំនេរ​បន្តិច​ក៏បាន​ធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ​ទៅ​លម្ហែ​កាយ​នៅ​ទីក្រុង​ ​Xian​ ​នៃ​ប្រទេស​ចិន​។​ ​បើ​តាម​ការ​បង្ហោះ​រូបភាព​របស់​កញ្ញា​នៅ​ប្រទេស​ចិន​ ​គឺ​ហាក់បីដូចជា​មាន​ភាព​រីករាយ​យ៉ាង​ក្រៃលែង​ ​ហើយ​កញ្ញា​បាន​សរសេរ​ថា​ ​“​ធ្វើ​ម៉េចក៏មិន​ស្គម​ដែរ​…​”​ ​ព្រោះ​កញ្ញា​ញុាំ​ច្រើនយ៉ាង​នេះ​។​ ​ប៉ុន្តេ​ទស្សនិកជន​មួយចំនួន​ក៏បាន​បា​រម្ម​ណ៍​ដែរ​ ​ពីព្រោះ​ខ្លាច​គាត់​ធាត់​បាត់​រាង​ដ៏​ស្រស់​ស្អាត​ក្នុងនាម​ជា​រាជ​នី​ក្រ​ម៉ា​នោះ​។​ ​ទោះជាយ៉ាងណា​ក៏ដោយ​ ​ក៏​កញ្ញា​ ​មាន​ ​សូ​នី​តា​ ​មិនដែល​គិតថា​ស្គម​ ​ឬ​ ​ធាត់​នោះ​ទេ​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម