Connect with us

របៀប​លេង​ម៉ូត​សម្លៀកបំពាក់​របស់​នារី​កូរ៉េ​ដែល​មាន​ទម្ងន់​ធ្ងន់​

​កូរ៉េ​៖​ ​មនុស្ស​គ្រប់រូប​សុទ្ធតែ​មាន​ចំណុច​ស្អា​ត​រៀង​ៗ​ខ្លួន​ ​មិនថា​អ្នក​ធាត់​ ​ឬ​ ​ស្គម​ ​ខ្មៅ​ ​ឬ​ ​ស​ឡើយ​។​ ​វា​អាស្រ័យ​ទៅលើ​របៀប​ដែល​អ្នកចេះ​ច្នៃ​តែប៉ុណ្ណោះ​។​ ​បច្ចុប្បន្ន​ក៏​មាន​ម៉ូ​ឌែល​ថត​ម៉ូត​សម្លៀកបំពាក់​ទំហំ​ធំ​ជាច្រើន​បាន​បង្ហាញ​ពី​របៀប​ស្លៀកពាក់​យ៉ាងណា​ដើម្បី​ស័ក្តិសម​ ​តោះ​!​ ​ទៅ​មើល​របៀប​ស្លៀកពាក់​ ​និង​ការ​តុបតែង​ខ្លួន​របស់​ពួកគាត់​ទាំងអស់គ្នា​ ​ជាក់ស្តែង​ដូចជាYeom​ ​ដែល​ជា​អ្នកទទួល​បាន​ជ័យលាភី​របស់​ ​J​ ​Style​ ​Brand​ ​នៃ​ការប្រកួត​ប្រជែង​ម៉ូ​ឌែល​ដែល​មាន​ទម្ងន់​ធ្ងន់​ប្រចាំឆ្នាំ២០១៧ដែល​បច្ចុប្បន្ន​នាង​គឺជា​អ្នកបង្ហាញ​ម៉ូត​ផ្លូវការ​របស់​ ​J​ ​Style​ ​របស់​កូរ៉េ​។​

  1. ​អាវយឺត​ជាមួយនឹង​សំពត់​វែង​រួម​ទាំង​កន្សែងបង់ក​តូច​។
  2. អា​វយឺ​ត​ស​ជាមួយនឹង​សំពត់​វែង​ផ្កាឈូក​។
  3. ​រ៉ូប​ផ្កា​ជាមួយនឹង​អាវ​ខូវ​ប៊ូ​យក្រៅ​។
  4. ​អាវ​ពណ៌លឿង​ខ្ចី​ជាមួយនឹង​រ៉ូប​ពណ៌​ទឹកសមុទ្រ​ពីក្រៅ​។
  5. អាវយឺត​ក្រាស់​រួម​ជាមួយនឹង​សំពត់​ខ្លី​។
  6. ​រ៉ូប​ឆ្នូត​ដៃ​វែង​។
  7. អាវយឺត​ឆ្នូត​ក្រហម​ដៃខ្លី​ជាមួយនឹង​អៀម​ពណ៌​ទឹកសមុទ្។រ​
  8. ​រ៉ូប​ស​ដែល​មាន​ម៉ូត​បែប​ស្បែក​ខ្លា​ពណ៌​ទឹកក្រូច។​
  9. អាវ​សាច់ក្រណាត់​ផ្កា​ជាមួយនឹង​សំ​ពត់​ស​ខ្លី​។
  10. អាវ​ការ៉ូ​ដែល​មាន​ចងខ្សែ​ចង្កេះ​ជាមួយនឹង​ខោ​ខូវ​ប៊ូយ​ជើង​កំប៉ុង​៕

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម