នាយ តាក់ស៊ី សម្រេចចិត្តទៅបួសពិតប្រាកដមែន ទោះជាគ្រួសារ និងក្រុមការងារខំអង្វរយ៉ាងណាក៏ដោយ
ភ្នំពេញ៖ រឿងមិនគួរឱ្យជឿថា នាយ តាក់ស៊ី ដែលជាអ្នកកំប្លែងប្រចាំ CBS ម្តងនេះបានសម្រេចចិត្តបោះបង់ភរិយានិងកូន ដោយឧបនិស្ស័យរបស់លោក ដោយតម្រូវឱ្យ នាយ តាក់ស៊ី សម្រេចចិត្តបួស។ នាយ តាក់ស៊ី បានរៀបរាប់ប្រាប់ ក្រុមការងារ MYTV PLUS ថា “នេះជាឧបនិស្ស័យរបស់លោក ហើយក៏បានសុំភរិយារួចហើយដែរ ទោះជាភរិយាមិនព្រមពីដំបូងក្តី”។
សម្រាប់អ្នកនាង ភីម ត្រូវជាភរិយា នាយ តាក់ស៊ី ក៏បានបញ្ជាក់បែបនេះដែរថា ដោយអះអាងថា ប្តីរបស់គាត់គ្មានថ្ងៃបកក្រោយវិញឡើយ។ សូមបញ្ជាក់ផងដែរថា ការបួសរបស់នាយតាក់ស៊ីនេះមិនមែនជាការសម្តែង ឬ ភូតភរអ្វីនោះឡើយ នេះគឺជាការពិត។ សម្រាប់ នាយ តាក់ស៊ី ដែលបានបញ្ជាក់ប្រាប់ MYTV PLUS ថា លោកនិងក្រុមគ្រួសារមិនមានបញ្ហាអ្វីនោះឡើយ នេះជាការម្រេចចិត្តផ្ទាល់ខ្លួនតែម្តង។
នាយ តាក់ស៊ី ជាស្វាមីរបស់អ្នកនាង ភីម នៅតែប្រកាន់ជំហរថានឹងទៅបួស ទោះជាមានរារាំងពីក្រុមគ្រួសារក៏ដោយក៏គាត់នៅតែជម្នះទៅបួស ពីព្រោះនេះលោកបញ្ជាក់ថានេះគឺជាឧបនិស្ស័យរបស់គាត់។ អ្នកនាង ភីម និយាយទាំងអួលដើមករក្រោយប្តីរបស់អ្នកនាងសម្រេចចិត្តទៅបួសបែបនេះ សុខចិត្តចោលប្រពន្ធកូន ទោះមានក្រុមការងារ CTN MYTV និង ក្រុមគ្រួសារឃាត់យ៉ាងណាក៏ដោយ។ ការទៅបួសរបស់ នាយ តាក់ស៊ី បានបកស្រាយបញ្ជាក់បន្ថែមថា រូបលោកមិនស្តាយអ្វីទាំងអស់ ណាមួយគាត់ក៏មានជំងឺប្រចាំកាយ ដោយធ្វើឱ្យរូបលោកពិបាកទ្រាំនឹងជំងឺ ហើយណាមួយនេះជាក្តីប្រាថ្នារបស់លោកផងដែរ។ នៅពេលនេះនាយ តាក់ស៊ី បានបួសនៅវត្តមួយភ្នំគូលែន នៅខេត្តសៀមរាប ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- នាយ តាក់ស៊ី

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍