លាងចាន ជួយកាត់បន្ថយស្ដ្រេស យ៉ាងមានប្រសិទ្ធភាព
អាមេរិក៖ យោងតាមក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យរដ្ឋផ្លរីដា ដឹកនាំដោយលោក Adam Hanley បណ្ឌិតផ្នែកចិត្តសាស្ត្រ បានឱ្យដឹងថា ការលាងចាន អាចជួយកាត់បន្ថយស្ត្រេស យ៉ាងមានប្រសិទ្ធភាព បើសិនជាអារម្មណ៍ផ្ដោតលើតែការលាងចាន។
ការស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងទៅលើសិស្ស ៥១នាក់ ដែលតម្រូវឱ្យពួកគេលាងចាន។ អ្នកស្រាវជ្រាវបានប្រាប់សិស្សទាំងនោះថា នៅពេលលាងចាន ត្រូវប្រមូលអារម្មណ៍ឱ្យមូល កុំគិតពីរឿងផ្សេង ដោយផ្ដោតតែលើការលាងចានប៉ុណ្ណោះ។ ធ្វើដូច្នេះ អ្នកលាងចាន អាចដឹងពីអ្វីដែលខ្លួនកំពុងគិត សកម្មភាពដែលខ្លួនកំពុងធ្វើ ដកដង្ហើមតាមសម្រួល និងដឹងពីទីតាំងដែលខ្លួនកំពុងនៅ។
ការស្រាវជ្រាវ រកឃើញថា ការលាងចានដូច្នេះ អាចកាត់បន្ថយអារម្មណ៍ភ័យខ្លាច បាន ២៧ភាគរយ និងជំរុញឱ្យធ្វើរឿងអ្វីមួយផ្សេងទៀត ២៥ភាគរយ។ ជាងនេះទៅទៀត ក្រុមអ្នកស្រាវជ្រាវ ក៏បញ្ជាក់ដែរថា រាល់សកម្មភាពប្រចាំថ្ងៃ ប្រសិនបើគេធ្វើវាដោយប្រមូលផ្ដុំអារម្មណ៍ឱ្យមូល និងចំណង់នោះវាអាចជួយដល់ការចងចាំផងដែរ៕
ប្រភព៖ Elite Readers
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍