Connect with us

ទស្សនិកជន​ជាច្រើន​ឆ្ងល់​ថា​លោក​ ​ករុណា​ ​ពេជ្រ​ជ្រុះសក់​អស់​ ​ឬ​ ​យ៉ាងណា​បាន​ជា​ពាក់មួក​បែបនេះ​

​ភ្នំពេញ​៖​ ​មួយរយៈពេល​ចុងក្រោយ​នេះ​ ​ដែល​ទស្សនិកជន​តែងតែ​ឃើញ​ ​លោក​ ​ករុណា​ ​ពេជ្រ​ ​ពាក់មួក​ ​បាន​កើតជា​ចម្ងល់​ចោទ​មួយ​ផង​ដែរ​ ​ចាក់ដោត​ក្នុង​អារម្មណ៍​ទស្សនិកជន​ចោទសួរ​ថា​ ​“​ហេតុអ្វីបានជា​លោក​ទៅណាមកណា​តែងតែ​មួក​?​”​ ​ទោះ​ក្នុង​កម្ម​វិ​ធី​ធំៗ​ក្តី​។​ ​

ក្រោយពី​ ​លោក​ ​ករុណា​ ​ពេជ្រ​ ​បាន​ជូនដំណើរ​ ​អ្នកនាង​ ​មាស​ ​សុខ​សោភា​ ​និង​ ​គូស្នេហ៍​របស់​គាត់​នៅ​ប្រលាន​យន្តហោះ​ទៅ​សហរដ្ឋ​អាម៉េរិក​ ​ក្រោម​រូបភាព​ ​លោក​ ​ករុណា​ ​ពេជ្រ​ ​ពាក់​មូយ​ខ្មៅ​ជាប់​ក្បាល​ក៏បាន​ធ្វើ​ឱ្យ​ទស្សនិកជន​មួយចំនួន​បាន​ចោទសួរ​ថា​ ​“​តើ​លោក​ជ្រុះសក់​ ​ឬ​យ៉ាងណា​?​”​ ​លោក​ ​ករុណា​ ​ពេជ្រ​ ​ជាតា​រា​ចម្រៀង​របស់​ផលិតកម្ម​ ​“​ថោន​”​ ​ហើយក៏​ជាតា​រា​មួយ​ដួង​ ​ដែល​ចូលចិត្ត​លេង​ស្ទីល​ខ្លួ​នប្លែ​កៗ​ផង​ដែរ​។​ ​

តាម​ការ​បង្ហោះ​រូប​របស់​ ​លោក​ ​ករុណា​ ​ពេជ្រ​ ​ក្រោយ​ៗ​មក​ទៀត​បាន​បង្ហាញថា​លោក​មិនបាន​ជ្រុះសក់​អស់​ ​ឬ​ ​ទំពែក​ដូច​ការសង្ស័យ​របស់​ទស្សនិកជនោះ​ទេ​។​ ​តាមពិត​នេះ​គឺជា​ស្ទីល​ថ្មី​របស់​តារាចម្រៀង​មួយ​នេះ​តែប៉ុណ្ណោះ​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម