Connect with us

មនុស្ស​ស្រី​ចាប់អារម្មណ៍​លើ​អ្វីខ្លះ​ ​ពេល​ទៅលេង​ផ្ទះ​មនុស្ស​ប្រុស​ម្តង​ៗ​

​មនុស្ស​ប្រុស​ភាគច្រើន​មិនដែល​ចាប់អារម្មណ៍​ទៅ​នឹង​សណ្តាប់​ធ្នាប់​នៃ​ការរស់នៅ​ទេ​ ​ពួកគេ​រឹតតែ​មិនបាន​យកចិត្ត​ទុកដាក់​ទេ​ថា​មនុស្ស​ស្រី​ចាប់អារម្មណ៍​អ្វីខ្លះ​នៅពេល​ដែល​មនុស្ស​ប្រុស​អញ្ជើញ​ពួកគេ​ឱ្យទៅ​លេង​ផ្ទះ​ម្តង​ៗ​។​ ​

មនុស្ស​ស្រី​មិន​ចូលចិត្ត​ការរស់នៅ​ដោយ​គ្មាន​សណ្តាប់​ធ្នាប់​ ​និង​គ្មាន​អនាម័យ​ឡើយ​ ​ដូចនេះ​ពួកគេ​សម្គាល់​ទៅលើ​ចំនុច​មួយចំនួន​ប្រសិនបើ​មនុស្ស​ប្រុស​អញ្ជើញ​ពួកគេ​ឱ្យទៅ​លេង​ផ្ទះ​៖​

  1. សាប៊ូ​៖​ ​ព្រោះ​វា​បាន​បង្ហាញ​ពីអ​នា​ម័យ​របស់​ខ្លួន​ ​ដែល​វា​បញ្ជាក់​ពីរ​បៀ​បរ​បបរស់​នៅ​បែប​ចាស់ទុំ​ ​ហើយ​សាប៊ូ​លាងចាន​នៅផ្ទះ​បាយ​ក៏​ដូចគ្នា​ដែល​វា​សុទ្ធ​ពី​ការរស់នៅ​របស់​អ្នកមាន​អនាម័យ​ដល់​កំរិត​ណា​។​
  2. ការ​តុបតែង​ផ្ទះ​៖​ ​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​គឺ​សុទ្ធតែ​អាច​បង្ហាញ​ពី​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ ​ហើយ​វា​ក៏អាច​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចាប់ផ្តើម​ពី​ការសន្ទនា​ផង​ដែរ​។​
  3. ប្រដាប់​ដាក់​សម្លៀកបំពាក់​ដែល​ស្លៀក​ហើយ​៖​ ​វា​បាន​បញ្ជាក់​ពី​ភាព​មាន​សណ្តាប់​ធ្នាប់​ដែល​អ្នក​មិន​ទុក​វា​ចោល​រប៉ាត់រប៉ាយ​គ្រប់​ទីកន្លែង​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ផ្ទះ​របស់​អ្នក​មិន​មាន​សណ្តាប់​ធ្នាប់​ល្អ​។​
  4. ​គ្រែ​គេង​៖​ ​ប្រសិនបើ​ខ្នើយ​របស់​អ្នកប្រើ​រហូតដល់​ឡើង​លឿង​វា​ជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្រី​លើក​កាត​ក្រហម​ដោយ​មិន​គិតពិចារណា​ច្រើន​ ​ពោល​គឺ​លែង​ទំនាក់ទំនង​មនុស្ស​ប្រុស​។​
  5. ធុងសម្រាម​៖​ ​ព្រោះ​មនុស្ស​ស្រី​ត្រូវការ​ចោល​សម្រាម​ក្រោយពេល​ប្រើប្រាស់​បន្ទប់ទឹក​រួច​ ​ឬ​រាល់ពេល​ដែល​នាង​ត្រូវ​ផ្លាស់​ប្តូរ​សំឡី​អនាម័យ​រាល់ពេល​នាង​មករ​ដូវ​ ​ការដែល​កាន់​សម្រាម​មក​បោះចោល​នៅ​ខាងក្រៅ​វា​អាច​ធ្វើ​ឱ្យ​នាង​មាន​អា​រម្ម​ណ៍​ខ្មាស់​អៀន​៕​

​កែសម្រួល​៖​ ​គង់​ ​ចាន់​ស្រី​នុច​

    Loading...

    ពេញនិយម