ខាត់ សុឃីម អង្វរឱ្យទស្សនិកជនមើលប្តីក្មេងរបស់គាត់ក្នុងផ្លូវល្អផង
ភ្នំពេញ៖ តារាពហុជំនាញដ៏ល្បី អ្នកនាង ខាត់ សុឃីម គឺជាតារាម្នាក់ដែលទស្សនិកជនជាច្រើនស្រលាញ់ដោយសារតែអត្តចរិករបស់គាត់រួសរាយ និងពូកែកំប្លែងច្រើន។ កាលពីពេលថ្មីៗនេះអ្នកនាង ខាត់ សុឃីម បានបង្ហាញពីភាពផ្អែមល្ហែមរបស់គាត់ជាមួយគូស្នេហ៍វ័យក្មេងលោក អ៊ិន សុបញ្ញា ហៅ ផាណូ តាមរយៈការបង្ហោះរូបភាពពីកាដូដែលគាត់បានទទួលពីគូស្នេហ៍ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររួច។ ក្នុងកាដូនោះមានដូចជា គ្រឿងអលង្ការ រថយន្តទំនើប ព្រមទាំងកាបូបដ៏ថ្លៃផងដែរ។
គ្រាន់តែបង្ហោះរូបភ្លាម មានទស្សនិកជនជាច្រើនបានបញ្ចេញមតិលេងសើចថាឱ្យគាត់ថា ពូកែអួត តាមពិតទិញខ្លួនឯង និងថាឱ្យគាត់ថាលើកតម្កើងប្តីក្មេង។ បន្ទាប់ពីទទួលបានមតិរិះគន់ជាច្រើនមក អ្នកនាង ខាត់ សុឃីម បានបង្ហោះសារអង្វរឱ្យទស្សនិកជនមើលប្តីគាត់ក្នុងផ្លូវល្អខ្លះផង។ ហើយទោះជាយ៉ាងណាក៏ដោយ អ្នកនាង ខាត់ សុឃីម មិនបានប្រើប្រាស់ពាក្យសម្តីធ្ងន់ៗតបទៅទស្សនិកជននោះទេ៕
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- ខាត់ សុឃីម
- តារាខ្មែរ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍