Connect with us

ពេជ្រ​ ​សូលី​កា​ ​ក្លាយជា​ជន​ទី៣ក្នុង​ស្នេហា​ត្រីកោណ​

ភ្នំពេញ​៖​ ​អតីត​តារាចម្រៀង​របស់​ផលិតកម្ម​វិធី​ ​“​M​”​ ​កញ្ញា​ ​ពេជ្រ​ ​សូលី​កា​ ​កាន់តែ​ប្រែ​មុខមាត់​កាន់​តែ​ស្អែ​តទៅ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។​ ​ក្រោយពេល​កញ្ញា​បាន​បាត់មុខ​ពី​សិល្បៈ​មួយ​រយេៈ​មក​ ​ស្រាប់តែ​ពេល​ថ្មី​ៗ​នេះ​ ​កញ្ញា​ ​ពេជ្រ​ ​សូលី​កា​ ​បាន​បង្ហាញមុខ​ជាថ្មី​ជាមួយ​ដៃគូ​ចាស់​មិនចាញ់​តារា​សម្តែង​បរទេស​ប៉ុន្មាន​នោះ​ទេ​ ​ពីព្រោះ​បើ​និយាយ​ពី​សម្រស់​របស់​គាត់​មើលទៅ​ស្មាន​តែ​មិន​ដូច​ពេជ្រ​ ​សូលី​កា​នោះ​ឡើយ​។​ ​

តារាចម្រៀង​ដែល​មាន​រាង​តូច​ច្រឡឹង​ ​ទើបតែ​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​ហើយ​ចាប់ដៃ​គូ​ជាមួយ​ ​លោក​ ​នី​កូ​ ​នៅក្នុង​បទ​ ​“​លាក់បាំង​”​ ​ជា​បទចម្រៀង​មួយ​ដែល​មាន​អត្ថន័យ​ ​ចាក់ដោត​អារម្មណ៍​ទស្សនិកជន​បច្ចុប្បន្ន​។​ ​ព្រមទាំង​ចង្វាក់ភ្លេង​ដ៏​គួរ​ឱ្យ​ចាប់ចិត្ត​បេះដូង​យុវវ័យ​តែម្តង​។​

តាមរយៈ​បទ​ថ្មី​មួយ​នេះ​ ​កញ្ញា​សូលី​កា​ដើរតួ​ជា​ជន​ទីបី​លួច​ស្រលាញ់​នី​កូ​ដែល​កំពុងតែ​មាន​ចំណងស្នេហា​ជាមួយ​ដៃគូ​ម្នាក់ទៀត​ដែល​ត្រូវជា​មិត្តភក្តិ​ជិត​ ​ស្និទ្ធ​របស់​សូលី​កា​។​ ​ក្រោយពី​ការ​បាត់មុខ​មួយ​រយៈ​នេះ​មក​ ​កញ្ញា​ ​ពេជ្រ​ ​សូលី​កា​ ​ពិតជា​ថែរក្សា​សម្រស់​បាន​ស្អាត​ជាង​មុន​ដែល​ធ្វើ​ឱ្យ​បុ​រសៗ​លង់​ស្នេហ៍​ស្ទើរតែ​គ្រប់គ្នា​៕​

វីដេអូ៖

​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម