អ្នកនាង កុល ដាវី វិលចូលសិល្បៈវិញបន្ទាប់ពីរៀបការរួច
ភ្នំពេញ៖ តារាសម្តែង អ្នកនាង កុល ដាវី បានបាត់មុខមួយរយះដោយសារជាប់រកស៊ីជំនួញជាមួយគ្រួសាររបស់គាត់ ហើយចាប់ផ្តើមចង់មេត្រីភាពជា លោក សុខ រក្សា រហូតដឹកដៃគ្នាចូលរោងការតាមប្រពៃណីដោយស្របច្បាប់។ ការបាត់មុខពីសិល្បៈមួយរយៈនេះបានធ្វើឱ្យទស្សនិកជនជាច្រើនបានទង្ទឹងរង់ចាំមើលថា តើពេលណាអ្នកនាង កុល ដាវី នឹងវិលចូល សិល្បៈវិញ?។ ស្រាប់តែថ្មីៗនេះ អ្នកនាង កុល ដាវី បានលេចមុខសារជាថ្មីក្នុងវិស័យសិល្បៈវិញដោយសម្តែងក្នុងរឿង “ក្តីសុខមិនមែនលុយ” សម្តែងជាតួអង្គអ្នកម្តាយ ដែលរវល់តែការងារក្រុមហ៊ុន មិនសូវមានពេលសម្រាប់ក្រុមគ្រួសារ។
ខ្សែភាពយន្តដំបូងរបស់ អ្នកនាង កុល ដាវី ក្រោយការបាត់មុខមួយរយះនេះ គឺឆ្លុះបញ្ចាំងពីការព្រាត់ឆ្ងាយពីកូន និងស្វាមី ដោយសារតែការរស់នៅមិនចុះសម្រុងគ្នា។ អ្នកនាង កុល ដាវី ធ្លាប់តែសម្តែងជាអង្គឈ្នានីសគេ ជាតួកាច ស្រាប់តែពេលនេះបែរជាមកដើរតួជាម្តាយដែលមានភាពកំសត់ ស្លូតបូត ពិតជាប្លែកសម្រាប់ អ្នកនាង កុល ដាវី ណាស់ហើយក៏ជាលើកទីមួយផងដែរសម្រាប់រូបគាត់៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- កុល ដាវី
- តារាខ្មែរ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍