Connect with us

បុរស​វៀតណាម​ ​៦នាក់​ ​ជាប់គុក​ ​ដោយសារ​កាប់សម្លាប់​ ​និង​ទទួលទាន​ខួរ​ស្វា​

​វៀតណាម​៖​ ​បុរស​ជនជាតិ​វៀតណាម​ ​៦នាក់​ ​ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​ជាប់ពន្ធ​នា​គារ​ពី​ ​៩​ ​ទៅ​ ​១៥​ ​ខែ​ ​ដោយសារ​សម្លាប់សត្វ​ស្វា​ ​យ៉ាង​ឃោរឃៅ​ ​និង​ទទួលទាន​ខួរ​របស់​វា​ ​កាលពី​ចុងឆ្នាំ២០១៨​ ​។​ តុលាការ​ ​នៅ​ស្រុក​ ​Huong​ ​Khe​ ​ខេត្ត​ ​Ha​ ​Tinh​ ​ប្រទេស​វៀតណាម​ ​កាលពី​ពាក់កណ្ដាល​ខែមេសា​ ​ឆ្នាំ២០១៩​ ​បានសម្រេច​ផ្តន្ទា​ទោស​បុរស​ទាំង​ ​៦នាក់​ ​ដែល​មាន​អាយុ​ចាប់ពី​ ​៣៦​ ​ដល់​ ​៥៩​ ​ឆ្នាំ​ ​ពាក់ព័ន្ធ​ការរំលោភ​ច្បាប់​ការពារ​សត្វ​កម្រ​ ​និង​កំពុង​រងគ្រោះ​។​ ​

ក្នុង​នោះ​ ​បុរស​ម្នាក់​ ​ជា​អ្នក​ដាក់អន្ទាក់​ចាប់​ស្វា​ ​ហើយ​អ្នក​ផ្សេងទៀត​ជា​អ្នកទិញ​ក្នុង​តម្លៃ​ ​៤៧ដុល្លារ​អាមេរិក​ ​និង​បាន​ទទួលទាន​ក្នុង​ពិធីជប់លៀង​មួយ​ ​។​ ​ពួកគេ​ ​បាន​ផ្សាយ​ផ្ទាល់​សកម្មភាព​សម្លាប់​ ​និង​ទទួលទាន​ខួរ​ស្វា​ ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុ​ក​ទៀតផង​ ​។​ ​វីដេអូ​ ​បាន​ទទួលការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ប្រទេស​វៀតណាម​ ​ដែល​បង្ក​ឱ្យ​សមត្ថកិច្ច​នៅ​វៀតណាម​ ​បើក​ការស៊ើបអង្កេត​ស្វែងរក​ក្រុម​នេះ​ ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​មក​ទទួលទោស​តាមផ្លូវ​ច្បាប់​ ​៕​

​ប្រភព​៖​ ​Tuoitre​ ​News​

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម