Connect with us

នគរ​ស្រី​ល្វរ​ពិតជា​មាន​មែន​ ​ដោយសារ​ស្រ្តី​ម្នាក់​បាន​បង្កើត​កោះ​មួយ​សម្រាប់​តែ​ស្រី​ៗ​តែប៉ុណ្ណោះ​ ​

​បរទេស​៖​ ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ចង់​នៅ​ឆ្ងាយ​ពី​មនុស្ស​ប្រុស​មួយ​រយៈ​ ​ប្រទេស​ហ្វាំ​ង​ឡុង​អាច​ជួយ​បាន​ព្រោះ​មាន​កោះ​មួយ​ដែល​អនុញ្ញាតិ​ឱ្យ​សម្រាប់​តែ​នា​រីៗ​តែប៉ុណ្ណោះ​ដែល​មានឈ្មោះ​ថា​ ​”​SuperShe​”​ ​ដែល​កោះ​នេះ​មិន​អនុញ្ញាតិ​ឱ្យ​មនុស្ស​ប្រុស​ចូល​នោះ​ឡើយ​។​ ​​កោះ​នេះ​បាន​បង្កើត​ឡើង​ដោយ​ ​Kristina​ ​Roth​ ​ដែល​លោកស្រី​គិតថា​វា​ជា​គំនិតល្អ​មួយ​សម្រាប់​ឋានសួគ៌​សម្រាប់​ស្រ្តី​ដើម្បី​ជូន​ស្រ្តី​សម្រាក​លម្ហែ​ ​ដោយ​មិន​មាន​មនុស្ស​ប្រុស​មក​រំខាន​។​

លោកស្រី Kristina Roth

​លោកស្រី​បាន​បញ្ជាក់​ថា​ ​គាត់​មិន​មាន​គំនុំ​ជាមួយ​មនុស្ស​ប្រុស​អ្វី​ឡើយ​ ​ហើយ​លោកស្រី​ស្រលាញ់​មនុស្ស​ប្រុស​ដូច​មនុស្ស​ស្រី​ទូទៅ​គ្រាន់តែ​នៅពេល​ដែល​លោកស្រី​ទៅ​វិស្សមកាល​នៅ​ ​Calabasas​ ​រដ្ឋ​ ​កា​លី​ហ្វ​ញ៉ា​ ​លោកស្រី​បាន​សង្កេតឃើញ​ឥរិយាបថ​របស់​មនុស្ស​ស្រី​ដែល​តែងតែ​បន្ថែម​ក្រែម​នៅពេល​ដែល​ពួកគេ​បានឃើញ​បុរស​សង្ហា​ម្តង​ៗ​។​ ​

ដូចនេះ​ការបង្កើត​កោះ​នេះ​ឡើង​គឺ​ក្នុង​គោលបំណង​ដើម្បី​ឱ្យ​មនុស្ស​ស្រី​យកចិត្ត​ទុកដាក់​នឹង​ខ្លួនឯង​ដោយ​មិន​ចាំបាច់​ខ្លាចខ្លួន​មិន​ស្អាត​ឡើយ​។​ ​ចាប់តាំងពី​ពេលនោះ​មក​ ​លោកស្រី​ ​Roth​ ​បានសម្រេច​ចិត្ត​នាំមក​ជាមួយនឹង​កន្លែង​សម្រាប់​តែ​មនុស្ស​ស្រី​ប៉ុណ្ណោះ​ ​ជា​កន្លែង​ដែល​ពួកគេ​មិន​ចាំបាច់​មាន​សម្ពាធ​ដោយ​បារម្ភ​ខ្លាចខ្លួន​ឯង​មិន​ស្អាត​ដោយ​អាច​បញ្ចេញ​នូវ​សម្រស់​ធម្មជាតិ​ដោយ​មិន​មាន​ក្តី​បារម្ភ​ដោយសារតែ​មាន​មនុស្ស​ប្រុស​នៅ​ក្បែរ​៕​

​កែសម្រួល​៖​ ​គង់​ ​ចាន់​ស្រី​នុច​

    Loading...

    ពេញនិយម