Connect with us

កញ្ញា​ ​សុ​ភ័ក្ក្រ​ ​កុសុម៉ា​ ​ប្រែរូប​ក្លាយជា​ទេពអប្សរ​ក្រោយពី​ទម្លាយ​អារម្មណ៍​ពិត​

ភ្នំពេញ​៖​ ​ក្រឡេកមក​មើល​តារាចម្រៀង​ស្រី​ដែល​មាន​សម្បុរ​ខ្មៅ​មានសាច់​បន្តិច​កាលពីមុន​នោះ​ ​ឥឡូវ​បាន​ប្រែរូប​រាង​ក្លាយជា​ទេពអប្សរ​ ​សាច់​សរ​ដូច​សំឡី​ ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ជាច្រើន​ពី​អ្នកគាំទ្រ​របស់​គាត់​។​ ​

តារាចម្រៀង​ ​និង​ជាតា​រា​កំប្លែង​ប្រចាំ​កម្មវិធី​ ​“​ពេញ​ឬ​អត់​?​”​ ​របស់​ស្ថានីយ​ទូរទស្សន៍​ ​MyTV​ ​កញ្ញា​ ​សុ​ភ័ក្ក្រ​ ​កុសុម៉ា​ ​កំពុងតែ​ទាញ​យក​ប្រជាប្រិយ​ពី​ទស្សនិកជន​ក្នុង​ខណៈ​ពេល​កញ្ញា​ ​កំពុងតែ​ល្បី​ក្នុង​ការ​សម្តែង​ជា​លោក​ ​តា​ប៊ុ​យ​ ​ក្នុង​កម្មវិធី​ ​“​មហា​សំណើច​ ​MyTV​”​ ​នៅ​ភាព​ឆ្នាស់​ឆ្នើម​ ​កំប្លែង​ ​របស់​គាត់​ ​ហើយ​សព្វថ្ងៃ​នេះ​គាត់​កំពុងតែ​ល្បី​ជាមួយនឹង​បទចម្រៀង​របស់​គាត់​ផង​ដែរ​នោះ​គឺ​បទ​ ​“​មិន​អាច​គ្មាន​បង​”​។​ ​តែ​អ្វី​ដេល​ចម្លែក​នោះ​កញ្ញា​ ​បាន​សរសេរ​ពី​រឿងរ៉ាវ​ក្នុងចិត្ត​របស់​គាត់​បង្ហោះ​លើ​ ​ហ្វេ​សប៊ុ​ក​ ​ផ្ទាល់ខ្លួន​ដោយ​និយាយ​ថា​ ​“​ស្រឡាញ់​អ្វី​ដែល​ជា​ខ្ញុំ​បាន​អត់​?​ ​ហើយ​ខ្ញុំ​មិន​ស្រឡាញ់​មនុស្ស​ស្អាត​ទេ​ ​អ្នកមាន​ពេក​អី​នោះ​ទេ​ ​តែ​ខ្ញុំ​ស្រឡាញ់​មនុស្ស​ដែល​ទ្រាំ​នឹង​ចរឹ​ក​របស់ខ្ញុំ​បាន​”​។​ ​

តើ​ទស្សនិកជន​ណា​ដែល​មានចិត្ត​ស្រឡាញ់​កញ្ញា​ ​សុ​ភ័ក្ក្រ​ ​កុសុម៉ា​ ​អាច​ដាក់ពាក្យ​បាន​ហើយ​ ​ទាន់​កញ្ញា​ទម្លាយ​ពី​អារម្មណ៍​ពិត​ឱ្យ​ដឹង​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម