Connect with us

ធនាគារ​ ​ព្រីនស៍​ ​ម.ក​ ​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ ​ក្នុង​កម្មវិធី​ ​“​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​”​

​ភ្នំពេញ​ ​៖​ ​ធនាគារ​ ​ព្រីនស៍​ ​ម.ក​ ​បាន​ទទួលការ​អនុញ្ញាត​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ធនាគារជាតិនៃកម្ពុជា​ ​ក្នុង​កម្មវិធី​ ​“​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​”​ ​ក្នុង​គោលបំណង​ធ្វើការ​ផ្សព្វផ្សាយ​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ឱ្យ​កាន់តែ​យល់​ច្បាស់​អំពី​ការប្រើ​ប្រាស់​ ​និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឱ្យ​មានប្រសិទ្ធភាព​។​ ជាផ្នែក​មួយ​នៃ​កម្មវិធី​នេះ​ ​ធនាគារ​ ​ព្រីនស៍​ ​ម.ក​ ​នឹង​ចាប់ផ្តើម​យុទ្ធនាការ​មួយ​ដែល​មានឈ្មោះ​ថា​ ​”​ខ្ញុំ​ ​និង​លុយ​ខ្ញុំ​”​ ​ដែល​នឹង​មានការ​ផលិត​ជា​កម្រង​វីដេអូ​ផ្សព្វផ្សាយ​អប់​រំ​ខ្លី​ៗ​,​ ​យុទ្ធនាការ​តាមរយៈ​បណ្តាញ​សង្គម​,​ ​វិទ្យុ​,​ ​ទូរទស្សន៍​ ​និង​ផលិត​ជា​សម្ភារ​ផ្សព្វផ្សាយ​ជំនួយ​ដល់​កម្មវិធី​នេះ​ផង​ដែរ​ ​។​ ​

​លោក​ ​ហ៊ន់​ ​សុ​រចនា​ ​ប្រធាន​នាយក​ប្រតិបត្តិ​ ​និង​ជា​អភិបាល​គ្រប់គ្រង​ធនាគារ​ ​ព្រីនស៍​ ​ម.ក​ ​បាន​មានប្រសាសន៍​ថា​ ​“​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ ​កំពុង​បន្ត​មានការ​រីកចម្រើន​ជាលំដាប់​ ​ដែល​ជា​កត្តា​អំណោយផល​ទាក់ទាញ​ ​និង​ផ្តល់​នូវ​សក្តា​នុ​ពល​ចំពោះ​ការ​វិនិយោគ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ​ដូចជា​ធនាគារ​ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​និង​វិស័យ​ហិរញ្ញ​វត្ថុ​ផ្សេង​ៗ​ទៀត​ ​។​ ​

តាមរយៈ​នេះ​ ​ប្រជាពលរដ្ឋ​ខ្មែរយើង​ ​នឹង​ទទួល​បាន​នូវ​ផលិតផល​ ​និង​សេវាកម្ម​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​សម្បូរ​បែប​ ​។​ ​ក្នុង​ស្ថានភាព​នេះ​ ​ធនាគារ​ ​ព្រីនស៍​ ​ម.ក​ ​ចង់ឱ្យ​ពលរដ្ឋខ្មែរ​ ​ជាពិសេស​យុវវ័យ​ ​បាន​យល់ដឹង​កាន់តែ​ប្រសើរ​ ​និង​ត្រៀមខ្លួន​ ​ដើម្បី​អាច​ទទួលយក​ ​និង​ប្រើប្រាស់​ផលិតផល​ ​និង​សេវាកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ ​កាន់តែ​ទទួល​បាន​អត្ថ​ប្រយោជន៍​ ​និង​សុវត្ថិភាព​ខ្ពស់​ ​និង​អាច​បំពេញ​នូវ​តម្រូវការ​សេដ្ឋកិច្ច​របស់​វិនិយោគិន​ ​និង​សង្គម​គ្រួសារ​របស់​ខ្លួន​ ​។​ ​កម្មវិធី​នេះ​ ​នឹង​ផ្តល់​ជា​បទពិសោធន៍​ ​និង​ចំណេះដឹង​ទូ​ទៅ​ថ្មី​ៗ​ ​ទាក់ទង​នឹង​ប្រធានបទ​ហិរញ្ញវត្ថុ​ជូន​ប្រជាពលរដ្ឋ​ ​ដោយ​ផ្តោត​លើ​ចំណុច​សំ​ខាន់​ៗ​ ​៤​ ​គឺ​៖​ ​ចំណូល​ ​ចំណាយ​ ​សន្សំ​ ​និង​កម្ចី​ ​”​ ​។​ ​​

ធនាគារ​ ​ព្រីនស៍​ ​ម.ក​ ​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​នៅក្នុង​កម្មវិធី​ ​”​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​”​ ​ជាមួយ​ធនាគារជាតិនៃកម្ពុជា​ ​នឹង​ចូលរួម​ជាមួយ​បណ្តា​ធនាគារ​ ​និង​វិស័យ​ហិរញ្ញ​វត្ថុ​ផ្សេង​ៗ​ទៀត​ ​ដែល​នឹង​ជួយ​គាំទ្រ​កម្មវិធី​នេះ​ ​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​រួម​មួយ​ដើម្បី​លើកកម្ពស់​អក្ខរកម្ម​ហិរញ្ញវត្ថុ​ដែល​ជា​ផលប្រយោជន៍​សម្រាប់​ទាំងអស់គ្នា​ ​គឺ​ពលរដ្ឋខ្មែរ​ ​សេដ្ឋកិច្ច​ ​និង​ប្រទេស​កម្ពុជា​ទាំងមូល​ ​។​

​កន្លងមក​ធនាគារ​ ​ព្រីនស៍​ ​ម.ក​ ​បាន​ធ្វើសកម្មភាព​រួចមក​ហើយ​ ​ដូចជា​ផ្សព្វផ្សាយ​អំពី​ការប្រើ​ប្រាស់​ហិរញ្ញវត្ថុ​ ​ប្រកបដោយ​ប្រសិទ្ធភាព​ ​តាមរយៈ​ក្រុមការងារ​ប្រឹក្សា​ជូន​អតិថិជន​ ​និង​ការចូលរួម​បោះពុម្ព​នូវ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា​ ​“​តោះ​ៗ​ ​និយាយ​អំពី​លុយ​”​ ​ដែល​រៀបចំ​ដោយ​ធនាគារជាតិ​ ​នៃ​កម្ពុជា​។​ ​​ទោះបីជា​វា​គ្រាន់តែ​ជា​ការចូលរួម​ចំណែក​ដ៏​តូច​ក៏ដោយ​ ​ធនាគារ​ ​ព្រីនស៍​ ​ម.ក​ ​មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​ដល់​ការ​លើកកម្ពស់​អក្ខរកម្ម​ហិរញ្ញវត្ថុ​ ​ដើម្បី​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​ ​កាន់តែ​ប្រសើរ​ឡើង​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម