អ្នកនាង នី មុន្នីនាថ អំពាវនាវឱ្យពុកម៉ែបងប្អូន ជួយផ្តល់ឈាមសង្គ្រោះជីវិតមនុស្សផង
ភ្នំពេញ៖ កំពូលតារាសម្តែងទឹកភ្នែក ថ្ពាល់ខួចសងខាង អ្នកនាង នី មុន្នីនាថ ចូលរួមផ្តល់ឈាមដើម្បីសង្គ្រោះជីវិតមនុស្ស ដែលសព្វថ្ងៃនេះនៅតាមមន្ទីពេទ្យកំពុងមានការខ្វះឈាមជាច្រើន។ តាមការសរសេរសាររបស់អ្នកនាង នី មុន្នីនាថ នៅលើប្រព័ន្ធសង្គម Instagram បានសរសេរថា “ថ្ងៃនេះមិនមែនជាថ្ងៃខួបកំណើត ឬ ជាថ្ងៃពិសេសនោះទេ ប៉ុន្តែការផ្តល់ឈាមរបស់ខ្ញុំក្នុងថ្ងៃនេះគឺចង់ជួយទៅដល់បងប្អូនដែលមានការខ្វះខាតឈាមហើយចង់ចែករំលែកនៃក្តីស្រឡាញ់ទៅដល់ពួកគាត់ ហើយនាងខ្ញុំធ្វើការផ្តល់ឈាមទៅតាមអ្វីដែរអាចធ្វើបាន។
ខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលរួមការផ្តល់ឈាមជូនទៅដល់ពួកគាត់ទាំងអស់គ្នា តោះពួកយើងអាចធ្វើបាន”។ តារាជាច្រើនដួងក៏បានចូលរួមបរិច្ចាគឈាមដូចអ្នកនាង នី មុន្នីនាថដែរ។ ទាំងនេះគឺជាទង្វើដ៏ល្អមួយសម្រាប់ពលរដ្ឋខ្មែរ ដើម្បីបង្ហាញឱ្យឃើញថាមិនថាឡើយ តារាសម្តែង តារាចម្រៀង នោះទេអ្នកទាំងអស់គ្នាក៏ចូលរួមបានដែរ ឆ្លុះបង្ហាញថា ខ្មែរចេះស្រឡាញ់ខ្មែរ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- តារាខ្មែរ
- នី មុន្នីនាថ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍