ដើមឈើដែលមានអាយុកាល១១០ឆ្នាំបានក្លាយជាបណ្ណាល័យតូចមួយដ៏ស្រស់ស្អាត
បរទេស៖ ប្រសិនបើអ្នកឃើញដើមឈើងាប់ដែលមានអាយុកាល១១០ឆ្នាំ តើអ្នកនឹងធ្វើយ៉ាងដូចម្តេច? មនុស្សភាគច្រើនប្រាកដជាកាប់វាចោលមិនខាន ប៉ុន្តែស្រ្តីម្នាក់មានគំនិតល្អ ដែលបានច្នៃដើមឈើនៅមុខផ្ទះនោះឱ្យក្លាយជាបណ្ណាល័យតូចមួយសម្រាប់ការអានមិនគិតថ្លៃ។ ដើម្បីបញ្ជាក់ពីភាពងាយស្រួលក្នុងការរកសៀវភៅ អង្គការដែលហៅថា”Little Free Library” បានបង្កើតបណ្ណាល័យតូចនេះឡើងក្នុងក្តីសង្ឃឹមសម្រាប់អ្នកដែលស្រលាញ់ការអាន ការបង្កើតទំនាក់ទំនង និងភាពច្នៃប្រឌិតដោយលើកកំពស់មនុស្សនៅក្នុងសហគមទាំងអស់ឱ្យធ្វើការផ្លាស់ប្តូរសៀវភៅនៅជុំវិញពិភពលោក។
អង្គការមួយនេះបានបង្កើតបណ្ណាល័យចំនួន៧៥០០០នៅក្នុង៨៨ប្រទេស ប៉ុន្តែ ”Free Little Library” គឺជាបណ្ណាល័យដែលអស្ចារ្យជាងគេដែល Sharalee បានបង្កើតវាឡើងជាមួយនឹងគ្រួសារ។ Sharalee បានចោះដើមឈើ និងបានបន្ថែមដំបូលដែលបូករួមជាមួយនឹងការតុបតែងខាងក្នុងយ៉ាងប្រណីត និងកក់ក្តៅ ដូចនេះមិត្តភក្តិក៏ដូចជាអ្នកជិតខាងគឺមានភាពស្វាគមន៍នឹងប្រើប្រាស់បណ្ណាល័យតូចដែលមានចំនុចប្លែករបស់នាងបានជាមួយនឹងអារម្មណ៍ស្រស់ស្រាយផងដែរ៕
កែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍