រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានមកដល់តំបន់អាស៊ីអាគ្នេយ៍
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃសុក្រនេះ បានមកដល់ ប្រទេសម៉ាឡេស៊ីហើយ មុននឹងទៅចូលរួមកិច្ចប្រជុំនៅប្រទេសសឹង្ហបុរី ។
នៅក្នុងប្រទេសម៉ាឡេស៊ី រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ក៏បានជួបជាមួយនឹងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohammed មុនពេលលោកចាកចេញ ដើម្បីចូលរួមវេទិកាសន្តិសុខតំបន់ ដែលរៀបចំឡើងនៅប្រទេសសឹង្ហបុរី ជាទីកន្លែងដែល រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង ក៏នឹងចូលរួមផងដែរ ។
មន្រ្តីសហរដ្ឋអាមេរិក បាននិយាយអោយដឹងថា សម្រាប់វេទិកា នៅប្រទេសសឹង្ហបុរី លោក Mike Pompeo នឹងផ្តោតការយកចិត្តទុកដាក់លើការបន្តដាក់សម្ពាធអោយរដ្ឋាភិបាលក្រុង ព្យុងយ៉ាង ក្នុងការអនុវត្តតាមឆន្ទះដែលធ្វើឡើងដោយលោក គីម ជុងអ៊ុន ក្នុងការរំសាយចោលនូវកម្មវិធីអាវុធនុយក្លេអ៊ែរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍