Connect with us

ព្រឺ​សម្បុរ​ពេល​ស្តាប់​រឿង​ខ្មោច​ធ្លាប់​លង​ ​BLACKPINK​ (មានវីដេអូ) !

សហរដ្ឋអាមេរិក​៖​ ​បន្ទាប់ពី​បាន​សម្តែង​ក្នុង​កម្មវិធី​ ​Coachella​ ​បាន​ជោគជ័យ​រួចមក​ ​BLACKPINK​ ​កំពុងតែ​មមាញឹក​ខ្លាំង​សម្រាប់​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​នៅ​សហរដ្ឋអាមេរិក​។​ ​BLACKPINK​ ​ក៏បាន​ផ្តល់​បទសម្ភាសន៍​នៅក្នុង​ស្ថានីយ​វិទ្យុ​មួយ​ ​អំពី​ការងារ​សិល្បៈ​របស់​ពួកគេ​ផង​ដែរ​។​ ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ ​Lisa​ ​និង​ ​Jisoo​ ​ដែល​ជាស​មា​ជិ​ក​របស់​ ​BLACKPINK​ ​បាន​រៀបរាប់​ពី​រឿងរ៉ាវ​ដែល​ខ្មោច​ធ្លាប់​លង​ពួកគេ​។​ ​

​Lisa​ ​បាន​និយាយ​ថា​ ​កាលពី​ពេល​មួយ​ដែល​នាង​ចូលគេង​នៅក្នុង​បន្ទប់​របស់​នាង​ ​នាង​បានឮ​សម្លេង​ដូចជា​មាន​មនុស្ស​គោះ​ទូ​ខោអាវ​រួមគ្នា​របស់​ ​BLACKPINK​ ​ហើយ​នៅពេល​នោះ​ ​នាង​មិន​អាច​រើខ្លួន​បានទេ​ ​បន្ទាប់មក​នាង​បាន​ក៏​ឮ​សម្លេង​សើច​នៅក្នុង​ត្រចៀក​របស់​នាង​ផង​ដែរ​។​ ​ចុងក្រោយ​ ​Lisa​ ​បាន​ប្រាប់​ថា​ ​នាង​អាច​ភ្ញាក់​ដឹងខ្លួន​វិញ​បាន​ ​នៅពេល​ដែល​នាង​ត្រូវ​បាន​គេ​ដាស់​ឱ្យ​ដឹងខ្លួន​ឡើងវិញ​។​ ​



​ចំនែក​ ​Jisoo​ ​វិញ​ក៏បាន​រៀបរាប់​ពី​រឿង​ដែល​ទាក់ទង​ទៅ​ទូ​ខោអាវ​រួមគ្នា​របស់​ ​BLACKPINK​ ​ផង​ដែរ​។​ ​Jisoo​ ​បាន​និយាយ​ថា​ ​នៅពេល​នាង​កំពុង​ហាត់​រាំ​នៅ​ពីមុខ​កញ្ចក់​នៅក្នុង​បន្ទប់​រួមគ្នា​នេះ​ ​នាង​បានឃើញ​ដៃ​ពណ៌ស​នៅក្នុងចំណោម​សម្លៀកបំពាក់​ ​ដែល​ធ្វើ​ឱ្យ​ ​Jisoo​ ​ភ័យ​ខ្លាំង​រហូត​នាង​រត់ចេញ​ពី​បន្ទប់​។​
​ចុងក្រោយ​ ​BLACKPINK​ ​បាន​ប្រាប់​នៅក្នុង​បទសម្ភាសន៍​ថា​ ​ពួកគេ​បាន​រើចេញ​ពីទី​នោះ​ទៅ​រស់នៅ​កន្លែង​ថ្មី​ហើយ​៕​

វីដេអូ៖

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម