អគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋពីមូលហេតុដាច់អគ្គិសនី ច្រើនកន្លែងនៅភ្នំពេញកាលពីយប់មិញ
អគ្គិសនីកម្ពុជា បានប្រាប់ពីមូលហេតុដាច់អគ្គិសនី នៅច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ គិតចាប់ពីម៉ោង ៧ យប់ ថ្ងៃទី២៣ ដល់ម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។
- នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៧:៥១ នាទីយប់ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F5) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ (២)ភូមិរោងចក្រ ភូមិដីថ្មី និងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី (៣) ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
- នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨:០៤នាទីយប់ អគ្គិសនីកម្ពុជា ធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៨ (GS8-F2) ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) នៅ P044 ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវម៉ៃដា ភូមិក្រាំងល្វា (២)ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
- នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទីយប់ អគ្គិសនីកម្ពុជា ធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី១ (GS1-F16) ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលបរិក្ខារអគ្គិសនី ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ ផ្លូវឧកញ៉ាម៉ុងរិទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
- នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៩:០០ នាទីយប់ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F5) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវចំការដូង ភូមិសំបួរ និងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ (២)ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ (៣) ផ្លូវទំនប់អូស្ត្រាលី ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
- នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០០:០៩នាទីរំលងអាធ្រាត្រ អគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពី P1467-F1&F2 ដែលមានទីតាំងនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
- នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០១:៥៧ នាទីរំលងអាធ្រាត្រ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F8A) មូលហេតុដោយសារមានកំហូចទូត្រង់ស្វូខ្សែ បណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវជាតិលេ១ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ (២)ផ្លូវ៣៦៩ សង្កាត់ព្រែកប្រា (៣)ភូមិបឹងឈូក បុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ (៤)ភូមិតាចាន់ និង ភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

Loading...
- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍