ពិសាជាតិស្រវឹងអាចឱ្យអ្នកនិយាយភាសាបរទេសបានយ៉ាងរអិល
បរទេស៖ ការសិក្សាភាសាបរទេសមិនមែនជារឿងដែលងាយស្រួលនោះឡើយ ការសិក្សាដែលបានប្រកាសជាសាធារណៈនៅក្នុង Journal of Psychopharmacology ដែលមានការចូលរួមរបស់វាគ្មិនចំនួន៥០នាក់នៅសាកលវិទ្យាល័យ Maastricht បានសិក្សាទៅលើអ្នកដែលទទួលទានស្រាជារៀងរាល់ថ្ងៃមានសមត្ថភាពអាចនិយាយ និង ស្តាប់ភាសាបានយ៉ាងល្អ។
ការសិក្សាបានធ្វើតេស្តទៅលើការសន្ទនាភាសាហូឡង់រយៈពេល២នាទីជាមួយមនុស្សចំនួន៥០នាក់ ហើយបែងចែកជា២ក្រុម ដែល១ក្រុមផ្តល់ទឹកធម្មតាឱ្យទទួលទាន ហើយ១ក្រុមទៀតផ្តល់ស្រាបៀ ហើយកម្រិតនៃស្រាបៀដែលផ្តល់ឱ្យគឺអាស្រ័យទៅលើទម្ងន់របស់បេក្ខជនដែលត្រូវពិសោធនោះដែរ។ ការសន្ទនារបស់បេក្ខជនម្នាក់ៗត្រូវបានថតសម្លេងទុកនឹងត្រូវដាក់ពិន្ទុដោយជនជាតិហូឡង់ចំនួន២នាក់ដែលមិនបានបង្ហាញប្រាប់ឡើយថាតើបេក្ខជនរូបណាខ្លះបានទទួលទានស្រា និងបេក្ខជនណាដែលទទួលទានទឹកធម្មតា។
វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែនដែលលទ្ធផលនៃការធ្វើតេស្តបានរកឃើញពីអ្នកចូលរួមដែលបានទទួលទានស្រាអាចនិយាយបានរលូន និងបញ្ចេញសម្លេងភាសាបានល្អ ប៉ុន្តែការទទួលទានជាតិស្រវឺងដើម្បីឱ្យទទួលបានលទ្ធផលគឺមានកម្រិត ហើយប្រសិនបើអ្នកទទួលទានវាលើសកម្រិតផ្ទុយទៅវិញវាអាចធ្វើឱ្យអ្នកនិយាយមិនច្បាស់វិញ៕
កែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍