ខ្លាំងបាត់! ឥឡូវមានខោក្នុងនារីរូប BTS ផង?
កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ Army ដែលជាក្រុមអ្នកគាំទ្ររបស់ BTS មានការខឹងសម្បាជាខ្លាំង ខណៈដែលខោក្នុងនារីដែលមានរូបក្រុមតារាចម្រៀងដ៏ល្បីរបស់កូរ៉េខាងត្បូង BTS ត្រូវបានគេដាក់លក់ខុសច្បាប់នៅក្នុងប្រទេសចិន។ ខោក្នុងនេះត្រូវបានគេដាក់ក្រោមយីហោដែលមានឈ្មោះថា “FORUSDESIGNS” ដែលត្រូវបានគេកំណត់គោលដៅលក់ថាជា “ខោក្នុងនារីស៊ីចស៊ី” ។
ក្រុមអ្នកគាំទ្រកំពុងទាមទារឱ្យក្រុមហ៊ុនចាត់វិធានការប្រឆាំងនឹងការលក់របស់របរទាំងនេះ ដោយនិយាយថាវាជាការអាម៉ាស់សម្រាប់សមាជិក BTS នៅពេលដែលពួកគេដឹងថាអ្នកគាំទ្ររបស់ពួកគេកំពុងស្លៀកខោក្នុងជាមួយនឹងមុខរបស់សមាជិក BTS នៅពីលើនោះ៕
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍