រូបភាពបុរសពពោះកំពុងតែអង្រួនមហាជនជាច្រើនឱ្យផ្ទុះសំណើចតាម
បរទេស៖ ធ្លាប់តែឃើញមនុស្សស្រីបង្ហាញពីសម្រស់របស់ខ្លួនពេលកំពុងតែពពោះនៅលើបណ្តាញប្រព័ន្ធសង្គម ប៉ុន្តែថ្មីៗនេះរូបភាពរបស់បុរសម្នាក់ពពោះបានកំពុងតែទទួលបានការចាប់អារម្មណ៍ពីមហាជនជាច្រើនព្រោះមើលទៅពិតជាកំប្លែងដែលអនាគតឪពុកម្តាយមួយគូនេះមានគំនិតថតរូបបំភាន់ភ្នែកដោយភរិយារបស់លោកបានឈរទ្រេតក្បាលពួននៅពីក្រោយដើមឈើ ឬ ជញ្ជាំង ហើយស្វាមីរបស់គាត់បានដាក់ក្បាលរបស់គាត់ជំនួសនៅលើស្មារបស់ភរិយាគាត់ដែលមើលទៅហាក់បីដូចជាស្វាមីជាអ្នកពពោះដូច្នោះ រូបភាពប៉ុន្មានសន្លឹកនេះបានធ្វើឱ្យមហាជនជាច្រើនអស់សំណើច និងបានសរសើរពីគំនិតច្នៃប្រឌិតនៃការថតនេះជាខ្លាំង៕
កែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- ប្លែក

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍