Connect with us

របរ​លក់​ចេកអាំង​របស់​ ​សុគន្ធ​ ​នី​សា​ ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​

​ភ្នំពេញ​៖​ ​តារាចម្រៀង​សម្លេង​ទន់​ពិរោះ​ ​និង​មាន​រូប​សម្រស់​ស្រស់​ស្អាត​ ​អ្នកនាង​ ​សុគន្ធ​ ​នី​សា​ ​បាន​បន្ថែម​មុខរបរ​លក់​ចេកអាំង​មួយ​បន្ថែម​ទៀត​បន្ទាប់ពី​អាជីព​សិល្បៈ​ចម្រៀង​របស់​អ្នកនាង​។​ ​ហាង​ចេកអាំង​ ​6A​ ​គឺជា​ហាង​ដែល​មាន​លក់​ចេកអាំង​ ​និង​អាហារ​សម្រន់​ផ្សេង​ៗ​មួយចំនួន​ទៀត​ ​ដែល​មាន​រសជាតិ​ខុសប្លែក​ពី​ចេកអាំង​ធម្មតា​ ​ដូចជា​ចេកអាំង​រសជាតិ​ស្ករតាំងម៉ែ​ដូងខ្ចី​ជាដើម​។​ ​អ្វី​ដែល​គួរ​ឱ្យ​គត់​សម្គាល់​នោះ​គឺ​ ​ថ្វីត្បិត​របរ​លក់​ចេកអាំង​ ​មើលទៅដូចជា​របរ​តូចតាច​ក៏ដោយ​ ​ក៏​អ្នកនាង​ ​សុគន្ធ​ ​នី​សា​ ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ដោយសារតែ​រសជាតិ​ ​ហើយ​នេះ​ក៏​ជារ​បរ​សុចរិត​ផង​ដែរ​។​ ​លើស​ពីនេះ​ទៅទៀត​អ្នកនាង​ ​សុគន្ធ​ ​នី​សា​ ​បាន​សន្យា​ថា​ខ្លួន​នឹង​ស្វែងរក​រស​ជា​តិ​ថ្មី​ៗ​មក​ជូន​អ្នក​ដែល​ចូល​ចិ​ត្ត​ញុំា​ចេកអាំង​របស់​ខ្លួន​ផង​ដែរ​៕​

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម