Connect with us

ក្រោយចប់ FIFA World Cup គ្រូជម្រើសជាតិម៉ិកស៊ិកូ ត្រូវតែងតាំង ជាគ្រូបង្វឹកថ្មីក្រុមជម្រើសជាតិអេហ្ស៊ីប

ក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីបបានតែងតាំងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិម៉ិកស៊ិកូ លោក Javier Aguirre មកជាគ្រូបង្វឹកថ្មីរបស់ខ្លួន ក្នុងគោលបំណងឈានទៅកាន់ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា បន្ទាប់ពីជួបភាពខកចិត្តយ៉ាងខ្លាំងនៅរុស្ស៊ី។ អេហ្ស៊ីប បានជ្រុះតាំងពីវគ្គចែកពូល ដោយចាញ់ទាំង៣លើក ខុសពីការរំពឹង ដែលគិតថា ពួកគេអាចឆ្លងទៅកាន់វគ្គបន្ទាប់ ។ បុរសវ័យ៥៩ឆ្នាំ បានមកជំនួសតំណែងលោក Hector Cuper ដែលប្តូរទៅដឹកនាំក្រុមជម្រើសជាតិអ៊ុយបេគីស្ថានវិញ។ ការដឹកនាំនៅក្រុមជម្រើសជាតិអេហ្ស៊ីប លោក Aguirre នឹងទទួលបានកិច្ចសន្យារយៈពេល៤ឆ្នាំ ដោយបានប្រាក់ឈ្នួលដល់ទៅ១២ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម