Connect with us

ដឹង​តែ​ឈប់​មួយ​ឈ្នះ​ដៃ​ទៀតហើយ​ខែឧសភា​ក្រោយនេះ​

​ភ្នំពេញ​៖​ ​ប្រទេស​កម្ពុជា​ជាប់​ជា​ប្រទេស​ដែល​មាន​ថ្ងៃឈប់​សម្រាក​ច្រើន​បំផុត​ក្នុងចំណោម​ប្រទេស​ទាំង១០នៅ​លើ​ពិភពលោក​ ​ហើយ​ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ២បន្ទាប់ពី​ប្រទេស​ម៉ាឡេស៊ី​នៅក្នុង​ឆ្នាំ២០១៩នេះ​ទាក់ទង​នឹង​ប្រទេស​ដែល​មាន​ ​ថ្ងៃឈប់​សម្រាក​ច្រើន​។​ ​ជាក់ស្តែង១ឆ្នាំ​មាន១២ខែ​ប្រទេស​កម្ពុជា​មាន​ថ្ងៃឈប់​សម្រាក​ថ្ងៃបុណ្យ​រហូតដល់៣១ថ្ងៃ​ ​ហើយ​ក្នុងចំណោម​ខែ​ទាំងនោះ​ផង​ដែរ​ ​ខែឧសភា​គឺជា​ខែ​ដែល​មាន​ថ្ងៃឈប់​សម្រាក​ច្រើន​ដែល​មាន​ចំនួន​រហូតដល់៧ថ្ងៃ​ឯណោះ​ដែល​មាន​ដូចជា​៖​

  • ​ថ្ងៃទី១​ ​ឧសភា​ ​គឺជា​ទិវា​ពលកម្ម​អន្តរជាតិ​ ​
  • ​ថ្ងៃទី១៣ដល់១៥​ ​ឧសភា​ ​ជា​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះវស្សា​ ​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សីហ​មុនី​ ​ថ្ងៃទី១៨​ ​ឧសភា​ ​ពិធីបុណ្យ​វិសាខបូជា​ ​
  • ​ថ្ងៃទី២០​ ​ឧសភា​ ​ទិវា​នៃ​ការ​ចងចាំ​
  • ​ថ្ងៃទី២២​ ​ឧសភា​ ​ព្រះរាជ​ពិធី​ច្រត់​ព្រះ​ន័ង្គល​

​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

    Loading...

    ពេញនិយម