អបអរសាទរថ្ងៃខួបកំណើតអាយុ៥៦ឆ្នាំរបស់តារា៣ទសវត្សរ៍លោក ទេព រិនដារ៉ូ
ភ្នំពេញ៖ តារាសម្តែងជើងចាស់ តួអង្គក្នុងរឿង “ផ្កាយមារ” ជាតួអង្គគហិបតី ដែលភាពយន្តភាគនេះកំពុងតែចាក់ផ្សាយជារៀងរាល់សប្តាហ៍តាមកញ្ចក់ទូរទស្សន៍ CTN លោក ទេព រិនដារ៉ូ បានឈានចូលដល់វ័យ៥៦ឆ្នាំហើយ តែលោកតែអាចថែរក្សានូវរាង និងសម្រស់បានយ៉ាងស្រស់សង្ហា។
ថ្ងៃនេះជាថ្ងៃពិសេសរបស់ លោក ទេព រិនដារ៉ូ ដែលលោកមានវ័យកាន់តែចាស់បន្តិចទៅហើយ មកដល់ឆ្នាំថ្មីនេះលោកមាន៥៦ឆ្នាំហើយ។ ទោះជាមិនឃើញ លោក ទេព រិនដារ៉ូ រៀបចំពិធីខួបកំណើតដូចតារាផ្សេងៗក៏ដោយ ក៏លោកបានយករូបនំខួបកំណើតយកមកដាក់តាំងលើហ្វេសប៊ុករបស់លោកផ្ទាល់ផងដែរ។
តួអង្គសំខាន់ម្នាក់ក្នុងរឿង “ផ្កាយមារ” ម្នាក់នេះត្រូវបានទស្សនិកជនស្គាល់ថាជាតារាសម្តែង៣ទសវត្សរ៍ ដែលលោកបានបំរើក្នុងវិស័យសិល្បៈតាំងពីពាក់កណ្តាលឆ្នាំ១៩៨០មកម៉្លេះ។ លោកធ្លាប់បញ្ចប់ជំនាញផ្នែកបើកយន្តនៅប្រទេសសូវៀតដែលតាំងពីដើមមកលោកមានរាងសង្ហា និងសម្រស់ស្រស់ស្អាតមិនសូវជាចាស់ខ្លាំងប៉ុន្មានទេ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- តារាខ្មែរ
- ទេព រិនដារ៉ូ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍