Connect with us

កុំឱ្យ​បែក​ទ្រព្យ​!​ ​តាមពិត​ ​ទេព​ ​បូ​ព្រឹក្ស​ ​ជា​អ្នក​ផាត់មុខ​ធ្វើសក់​ ​រៀប​ចំ​ស្ទា​យ​ឱ្យ​ ​G​-​Devith​ ​សោះ​ ​(​មាន​វីដេអូ​)​

ភ្នំពេញ​៖​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​តារា​ចម្រៀង​រ៉េ​ប​ដ៏​ល្បី​ក្នុង​ដួងចិត្ត​យុវវ័យ​ ​លោក​ ​G​-​Devith​ ​បាន​ចេញ​នូវ​បទ​ថ្មី​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា​ ​“​បង្វិល​ភព​”​ ​។​ ​បទ​ថ្មីនេះ​ទទួល​បានការ​គាំទ្រ​ច្រើន​ ​ដោយសារតែ​បទ​នេះ​មាន​លក្ខណ:ប្លែក​ជាង​បទ​រាល់ដង​ដែល​លោក​ធ្លាប់​បាន​ចេញ​។​ ​អ្វី​ដែល​ប្លែក​ ​និង​ពិសេស​នៅក្នុង​បទ​នេះ​គឺ​ ​ការ​តុបតែង​ខ្លួន​របស់​លោក​ ​G​-​Devith​ ​ផ្ទាល់​តែម្តង​ ​ដែល​មើលទៅ​មាន​លក្ខណ:ប្លែក​ខ្លាំង​មែនទែន​។​ ​តាមពិត​អ្នក​ផាត់មុខ​ ​ធ្វើសក់​ ​រៀប​ចំ​ស្ទា​យ​ ​ ​ឱ្យ​លោក​ ​G​-​Devith​ ​ក្នុង​បទចម្រៀង​មួយ​បទ​នេះ​គឺជា​កញ្ញា​ ​ទេព​ ​បូ​ព្រឹក្ស​ ​ដែល​ជាគូ​ស្នេហ៍​ដ៏​ផ្អែមល្ហែម​។​ ​ចង់​ដឹង​ថា​លោក​ ​G​-​Devith​ ​មាន​ស្ទា​យ​ប្លែក​យ៉ាងណា​ ​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​ ​និង​វីដេអូ​ទាំងអស់គ្នា​៖​

ទស្សនាវីដេអូ៖



​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម