Connect with us

“​ឆ្នេរ​ផ្តើម​ស្នេហ៍​”​​ បាន​លេចចេញ​ជារូបរាង​នៅ​ខេត្តក្រចេះ​

ភ្នំពេញ​៖​​ នៅពេល​ដែល​លោកអ្នក​ឮ​ពី​ខេត្តក្រចេះ​លោកអ្នក​ប្រាកដជា​នឹកឃើញ​មុនគេ​ពី​រមណីយដ្ឋាន​កាំ​ពី​ដែល​មាន​ខ្ចុះ​ជាច្រើន​សម្រាប់​អង្គុយ​មើល​ទេសភាព​ស្តាប់​សម្លេង​ទឹកហូរ​ ​និង​ខ្យល់អាកាស​បរិសុទ្ធ​ពី​ធម្មជាតិ​។​ ​ថ្មី​ៗ​នេះ​ដែរ​ ​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​សហការ​ជាមួយនឹង​សហគមន៍​អេកូ​ទេសចរណ៍​កោះទ្រង់​បាន​រៀបចំ​អភិវឌ្ឍ​សេវាកម្ម​ទេសចរណ៍​នៅ​ ​ឆ្នេរ​ផ្តើម​ស្នេហ៍​ ​សង្កាត់​កោះទ្រង់​ ​ក្រុង​ក្រចេះ​ដែល​បាន​រៀបចំ​រមណីយដ្ឋាន​ថ្មី​មួយទៀត​ដែល​មិន​ត្រឹមតែ​មាន​ទេសភាព​ល្អ​ស្អាត​ប៉ុណ្ណោះទេ​ ​លោកអ្នក​ក៏អាច​ជិះទូក​កា​យ៉ាក​ ​និង​ជិះទូក​ដើម្បី​មើល​សម្រស់​ធម្មជាតិ​ ​ស្រូប​យកខ្យល់អាកាស​បរិសុទ្ធ​ ​និង​ផ្តិត​យក​រូបភាព​នា​ពេលថ្ងៃ​លិច​ផង​ដែរ​។​ ​

​បន្ថែម​ពីនេះ​ទៀត​លោកអ្នក​អាច​រៀបចំ​អាហារ​បែប​សហគមន៍​ ​និង​ចូលរួម​ច្រៀងរាំ​កម្សាន្ត​ក្លែម​ជាមួយនឹង​សាច់​អាំង​នៅ​លើ​កោះទ្រង់​នេះ​ផង​ដែរ​ ​ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត​លោកអ្នក​អាច​ប្តូរ​បរិយាកាស​មក​ជា​ការសម្រាក​នៅក្នុង​តង់​វិញ​ម្តង​ ​និង​លេង​កីឡា​ដូចជា​បាល់ទាត់​ដើម្បី​ជា​លំហាត់​ប្រាណ​ផង​ដែរ​។​ ​ចង់​ដឹង​ថា​ឆ្នេរ​ផ្តើម​ស្នេហ៍​មាន​ទេសភាព​ក៏ដូចជា​ភាព​សប្បាយរីករាយ​ប៉ុណ្ណា​ ​តោះ​ទៅ​មើលរូប​ភាព​ទាំងអស់គ្នា​៕​

ដកស្រង់ពី មន្ទីរទេសចរណ៍ ខេត្តក្រចេះ
កែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com