Connect with us

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតជប៉ុនដំបូងគេ នៅកម្ពុជា

ភ្នំពេញ – ពិធីបើកសម្ពោធក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក បានប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅការិយាល័យ កណ្តាលរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅអគារ Vattanac Capital ក្នុងរាជធានីភ្នំពេញ ។

ក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (“Dai-ichi Life Group”) ដែលមានទីស្នាក់ការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1902 ។ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ គ្រុប (Dai-ichi Life Group) មានប្រតិបត្តិការធានារ៉ាប់រងនៅក្នុងប្រទេសចំនួន៧ គឺនៅប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី វៀតណាម ឥណ្ឌា ឥណ្ឌូនេស៊ី និងប្រទេសថៃ ។

ការបង្កើតក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាប្រទេសទី8 ដែលមានប្រតិបត្តិការធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន Dai-ichi Life Group។

ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ជប៉ុនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលមានបេសកកម្មចូលរួមចំណែកក្នុងសង្គម និងសហគមន៍កម្ពុជា តាមរយៈការផ្តល់ជូននូវការធានារ៉ាប់រងអាយុជីវិត និងសេវាកម្មដែលពាក់ព័ន្ធ ។ ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាសមាជិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ គ្រុប នឹងមានវត្តមាននៅក្បែរប្រជាជនកម្ពុជា និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម