Connect with us

ក្រុមហ៊ុន​ ​ដាយ​ ​អ៊ិ​ឈិ​ ​ឡាយ​ហ្វ៍​ ​អ៊ី​ន​សួ​រ៉ិនស៍​ ​ខេម​បូ​ឌា​ ​និង​ធនាគារ​វឌ្ឍនៈ​ ​ប្រកាស​ពី​កិច្ច​សហប្រតិបត្តិ​ការ​ ​ដែល​ជា​យុទ្ធ​សាស្រ្ត​របស់​ខ្លួន​សម្រាប់​ការធានា​រ៉ាប់រង​

រាជធានី​ភ្នំពេញ​៖​ ​សេចក្តី​ប្រកាស​ស្តី​ពី​កិច្ច​ព្រមព្រៀង​ធានារ៉ាប់រង​រវាង​ធនាគារ​វឌ្ឍនៈ​ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ ​ដាយ​ ​អ៊ិ​ឈិ​ ​ឡាយ​ហ្វ៍​ ​(​ខេម​បូ​ឌា​)​ ​ម.ក​ ​។​ ​ក្រុមហ៊ុន​ ​ដាយ​ ​អ៊ិ​ឈិ​ ​ឡាយ​ហ្វ៍​ ​(​ខេម​បូ​ឌា​)​ ​ម.ក​។​ ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​ ​ត្រូវ​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃពុធ​ ​ទី២៤​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ ​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​ ​Rosewood​ ​ភ្នំពេញ​។​

ធនាគារ​វឌ្ឍនៈ​ ​ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដោយមាន​អតិថិជន​ជាច្រើន​នៅ​ទូទាំង​ប្រទេស​។​ ​កិច្ច​ព្រមព្រៀង​នៅ​លើ​សេវា​ធានារ៉ាប់រង​ ​អនុញ្ញាត​ឱ្យ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​របស់​ក្រុមហ៊ុន​ ​ដាយ​ ​អ៊ិ​ឈិ​ ​ឡាយ​ហ្វ៍​ ​(​ខេម​បូ​ឌា​)​ ​ម.ក​ ​នឹង​ត្រូវ​បាន​ណែនាំ​ដល់​អតិថិជន​របស់​ ​ធនាគារ​វឌ្ឍនៈ​ ​តាមរយៈ​បណ្តាញ​ដ៏​ទូលំទូលាយ​របស់​ធនាគារ​ផង​ដែរ​។​ ​អតិថិជន​របស់​ ​ធនាគារ​វឌ្ឍនៈ​ ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​អ្នកជំនាញ​ខាង​រៀបចំផែនការ​ហិរញ្ញវត្ថុ​ ​ដែល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ ​Dai​-​ichi​ ​Life​ ​(​Cambodia​)​ ​PLC​.​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​សាខា​ធនាគារ​វឌ្ឍនៈ​។​

តាមរយៈ​កិច្ចសហការ​នេះ​ ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ ​Dai​-​ichi​ ​Life​ ​(​Cambodia​)​ ​PLC​.​ ​និង​ធនាគារ​ ​វឌ្ឍនៈ​ ​នឹង​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ការ​បង្កើន​ការយល់​ដឹង​ជា​សាធារណៈ​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ​រយៈពេល​វែង​ ​និង​ការ​ធ្វើ​ឱ្យ​មាន​សន្តិភាព​ដល់​ប្រជាជន​កម្ពុជា​នៅពេល​ពួកគេ​កសាង​អនាគត​ហិរញ្ញវត្ថុ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម