ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកើនឡើងអត្រាជិត១០%
ភ្នំពេញ ៖ ទោះបីឆ្នាំ២០១៨នេះជាឆ្នាំបោះឆ្នោតក៏ដោយ ប៉ុន្តែការនាំចេញរបស់កម្ពុជានៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំ២០១៨នេះ នៅតែបង្ហាញពីកំណើនគួរអោយកត់សំគាល់។
យោងតាមរបាយការណ៏របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញថា នៅឆមាសទី១ឆ្នាំ២០១៨នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារបរទេសមានកំណើនជិត១០%ធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០១៧កន្លងទៅ។
ការនាំចេញរយៈពេល៦ខែនៅឆ្នាំនេះ គឺសម្រេចបានក្នុងទឹកប្រាក់ជាង៥២០០លានដុល្លារ ក្នុងនោះការព្យាករអំពីកំណើននៃការនាំចេញរបស់កម្ពុជានៅតែមានសុទិដ្ឋិនិយមខ្ពស់សម្រាប់ឆមាសទី២ឆ្នាំនេះបន្ថែមទៀត។
សូមបញ្ជាក់ថា ទីផ្សារសំខាន់ៗរបស់ទំនិញកម្ពុជាមានដូចជា សហគមន៏អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កាណាដា ចិន និងបណ្តាប្រទេសជាច្រើនទៀត៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍