ប្តីប្រពន្ធមួយគូ បានចំណាយពេល២០ឆ្នាំ ដើម្បីដាំដើមឈើ បង្កើតព្រៃឡើងវិញ
បរទេស៖ ប្រហែលជារយៈពេលជិត៣០ឆ្នាំមុន អ្នកថតរូបជនជាតិប្រេស៊ីលលោក Sebastião Ribeiro Salgado បាននាំគ្រួសារទៅតំបន់ Minas Gerais ក្នុងប្រទេសប្រេស៊ីល ដើម្បីបើកកសិដ្ឋានចិញ្ចឹមគោក្របី ដោយលោកបានចាំថា វាជាតំបន់ដែលសម្បូរទៅដោយព្រៃឈើ។
ប៉ុន្តែតំបន់នេះ បានមានការផ្លាស់ប្តូរយ៉ាងខ្លាំង ព្រោះព្រៃឈើដែលគ្របដណ្តប់មានតែ ០.៥% ចំណែកឯសត្វព្រៃ ត្រូវបានបាត់បង់អស់ ។ ក្រោយមកប្រពន្ធរបស់លោក គឺលោកស្រី Lelia ផ្តើមគំនិតក្នុងការដាំដើមឈើ ដើម្បីបង្កើតព្រៃឈើឡើងវិញ ដោយប្តីប្រពន្ធមួយគូនេះ បានបង្កើតអង្គការបរិស្ថានដើម្បីនិរន្តនៃការអភិវឌ្ឍតាមបណ្តោយទន្លេ Doce នៅក្នុងឆ្នាំ១៩៩៨ ។
ប៉ុន្មានឆ្នាំក្រោយមក លោក Salgados និងក្រុម Instituto Terra បានបង្កើតឡើងវិញនូវព្រៃឈើ ដែលរហូតមកទល់ពេលនេះ ដើមឈើចំនួន ២ ៧០០ ០០០ដើម ត្រូវបានដាំឡើង ដែលធ្វើឱ្យសត្វព្រៃមានទីជម្រកឡើងវិញ ក្នុងនោះ មានសត្វបក្សីចំនួន ១៦៨ក្បាល ថនិកសត្វ៣០ក្បាល និងសត្វល្មូនចំនួន ១៥ក្បាល ៕
ទស្សានាវីដេអូ៖
កែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍