Connect with us

ក្រសួងទេសចរណ៍​ ​អំពាវនាវ​ឱ្យ​យុវជន​ចូលរួម​ប្រឡង​ធ្វើ​វីដេអូ​ទេសចរណ៍​ ​លើក​ទី២​

​ភ្នំពេញ​៖​ ​ដោយសារតែ​ប្រទេស​កម្ពុជា​សម្បូរទៅដោយ​តំបន់​ធម្មជាតិ​ជាច្រើន​ ​និង​ប្រាសាទបុរាណ​អច្ឆរិយ​ដែល​ដូនតា​ ​បាន​បន្សល់ទុក​ ​ជាហេតុ​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​កាន់តែ​កើនឡើង​ជាលំដាប់​ ​។​ ​

​ក្រសួងទេសចរណ៍​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​អំពាវនាវ​ឱ្យ​យុវជន​ចូលរួម​ប្រឡង​ថត​វីដេអូ​ទេសចរណ៍​លើក​ទី២​ ​ស្តីអំពី​សហគមន៍​ទេសចរណ៍​ ​និង​អេកូ​ទេសចរណ៍​ ​ក្រោម​ប្រធានបទ​ ​“​ ​កំណប់​សហគមន៍​ ​ជំរំ​ទេសចរណ៍​”​ ​រដូវ​កាល​ទី២​ ​ក្នុង​គោលបំណង​ជួយ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​ជាតិ​ ​ទៅកាន់​ទីផ្សារ​ទេសចរណ៍​ឱ្យ​កាន់តែ​ខ្លាំង​ថែមទៀត​។​ ​

​កម្មវិធី​នេះ​ ​ចាប់ផ្តើម​ពី​ខែមេសា​ ​ដល់​ខែមិថុនា​ ​ក្នុង​នោះ​ ​ការ​ស្នាក់នៅ​ ​ម្ហូបអាហារ​ ​និង​ការ​ធ្វើដំណើរ​ ​គឺ​ក្រសួងទេសចរណ៍​ ​ជា​អ្នកទទួល​រ៉ាប់រង​ ​។​ ​ការរៀបចំ​នេះ​ ​គឺ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​សក្តា​នុ​ពល​សហគមន៍​ទេសចរណ៍​ ​និង​អេកូ​ទេសចរណ៍​នៅ​កម្ពុជា​ ​បណ្តុះ​គំនិត​ស្រលាញ់​មាតុភូមិ​ ​និង​ឆ្លុះបញ្ចាំង​ពី​ប្រសិទ្ធភាព​យុទ្ធ​សាស្រ្ត​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​នៅ​តាម​សហគមន៍​ ​តាមរយៈ​ការ​បញ្ចូល​សកម្មភាព​ទេសចរណ៍​ ​៕​

ទស្សនាវីដេអូ៖

ប្រភព ក្រសួងទេសចរណ៍កម្ពុជា
កែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com