Connect with us

តើ​អ្នកដឹង​ទេ​ ​ប្រទេស​កម្ពុជា​ ​មាន​កោះ​ចំនួន​ប៉ុន្មាន​?​

ភ្នំពេញ​៖​ ​សមុទ្រ​ ​និង​កោះ​ ​ជា​កន្លែង​ដែល​ធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍​ស្រស់ថ្លា​បំផុត​ ​ហើយ​មាន​មនុស្សជា​ច្រើន​ ​ដែល​តែងតែ​ចំណាយពេល​វិស្សមកាល​របស់​ខ្លួន​ទៅ​កម្សាន្ត​នៅ​តំបន់​សមុទ្រ​ ​ឬ​ ​កោះ​ ​មិនថា​ជនជាតិ​ខ្មែរ​ ​ឬ​ជនជាតិ​ណា​នោះ​ទេ​ ​គឺ​ភាគច្រើន​ចូលចិត្ត​ទៅ​អង្គុយ​ស្តាប់​សម្លេង​ទឹកសមុទ្រ​ ​និង​ស្រូប​យកខ្យល់អាកាស​បរិសុទ្ធ​នៅ​ទីនោះ​។​

​តួយ៉ាង​នៅ​ប្រទេស​កម្ពុជា​ ​បច្ចុប្បន្ន​ ​គឺ​មាន​កោះ​ល្បី​ៗ​ ​និង​ស្អា​តៗ​ជាច្រើន​ដែល​អង្រួន​បេះដូង​ប្រជាជន​កម្ពុជា​ ​ឱ្យទៅ​លេងកម្សាន្ត​ ​ហើយ​មួយចំនួន​ ​ក៏បាន​ទៅ​ថត​ ​Pre​-​wedding​ ​របស់​ខ្លួន​នៅ​តាម​សមុទ្រ​ ​និង​តាម​កោះ​ ​ដើម្បី​ផ្តិត​យក​រូបភាព​ស្រស់​ស្អាត​ ​ដែល​អំណោយផល​ពី​ធម្មជាតិ​។​
​ទន្ទឹម​ការ​ដើរ​កំសាន្ត​ ​និង​ស្គាល់​កោះ​មួយចំនួន​ហើយ​ ​តើ​អ្នក​ទាំងអស់គ្នា​ ​ដឹង​ទេ​ថា​ ​ប្រទេស​កម្ពុជា​ ​មាន​កោះ​សរុប​ចំនួន​ប៉ុន្មាន​?​ ​
​តាម​ប្រភព​ពី​ ​Cambodia’s​ ​Island​ ​បាន​ដកស្រង់​រូបភាព​កោះ​ទាំងអស់​នៅ​កម្ពុជា​ ​ដែល​មាន​ចំនួន​សរុប​ ​រហូតដល់៣៩កោះ​ឯណោះ​ ​ដែល​មាន​ដូចជា​៖​
០១/ កោះទន្សាយ

០២/ កោះម្ទេស

០៣/ កោះស្វាយ

០៤/ កោះត្បាល់

០៥/ កោះការ៉ាំង

០៦/ កោះពោធិ៍

០៧/ កោះអាចម៍សេះ

០៨/ កោះអង្ក្រង

០៩/ កោះលឹប

១០/ កោះអណ្តើក

១១/ កោះគ្រួសារក្រៅ

១២/ កោះគ្រួសារកណ្តាល

១៣/ កោះគ្រួសារក្នុង

១៤/ កោះទទឹង

១៥/ កោះឆាន់

១៦/ កោះស្តេច

១៧/ កោះខ្មោច

១៨/ កោះអំពិលតូច

១៩/ កោះអំពិលធំ

២០/ កោះស្មាច់

២១/ កោះម្នាស់

២២/ កោះតាទាម

២៣/ កោះរ៉ុង

២៤/ កោះរ៉ុងសន្លឹម

២៥/ កោះថាស

២៦/ កោះដែកគោល

២៧/ កោះពស់

២៨/ កោះដូង

២៩/ កោះត្រងោល

៣០/ កោះព្រីង

៣១/ កោះតាង

៣២/ កោះមួយ

៣៣/ កោះដំឡូង

៣៤/ កោះពីរ

៣៥/ កោះវាល

៣៦/ កោះពូលូវ៉ៃ

៣៧/ កោះសេះ

៣៨/ កោះថ្មី

៣៩/ កោះកូន

កែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com