Connect with us

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ ​Dai​-​ichi​ ​Life​ ​(​Cambodia​)​ ​PLC​.​ ​បាន​ប្រកាស​បើក​ប្រតិបត្តិ​ការ​របស់​ខ្លួន​នៅ​កម្ពុជា​

ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ ​Dai​-​ichi​ ​Life​ ​(​Cambodia​)​ ​PLC​.​ ​ដែល​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​របស់​ប្រទេស​ជប៉ុន​ ​បាន​បើក​ការិយាល័យ​របស់​ខ្លួន​នៅក្នុង​អគារ​ ​Vattanac​ ​Capital​ ​កាលពី​ថ្ងៃទី២៤​ ​ខែមេសា​ ​ឆ្នាំ២០១៩​។​ ​

​ក្រុមហ៊ុន​ ​Dai​-​ichi​ ​Life​ ​Cambodia​ ​គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ ​Dai​-​ichi​ ​Life​ ​Holdings​,​ ​Inc​ ​នៅ​ទីក្រុង​តូក្យូ​ ​ប្រទេស​ជប៉ុន​ ​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ1902​ ​ហើយ​វា​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​របស់​ជប៉ុន​ដំបូង​គេ​បង្អស់​ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​។​

​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​នេះ​ ​ក៏​មានការ​រួមបញ្ចូល​ជាមួយនឹង​ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗ​ចំនួន៣​ ​គឺ​ពិធី​បើក​សម្ពោធ​ការិយាល័យ​របស់​ក្រុមហ៊ុន​ ​Dai​-​ichi​ ​Life​ ​Cambodia​,​ ​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ ​និង​ការប្រកាស​ពី​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រុមហ៊ុន​ ​Dai​-​ichi​ ​Life​ ​Cambodia​ ​និង​ធនាគារ​វឌ្ឍនៈ​ ​ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​ ​Rosewood​ ​ភ្នំពេញ​ ​។​



​តាមរយៈ​ការ​ចងសម្ព័ន្ធ​ភាព​ធុរកិច្ច​រវាង​ធនាគារ​វឌ្ឍនៈ​ ​និង​ក្រុមហ៊ុន​ ​Dai​-​ichi​ ​Life​ ​Cambodia​ ​អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ ​Dai​-​ichi​ ​Life​ ​Cambodia​ ​ប្រើប្រាស់​បណ្តាញ​របស់​ធនាគារ​វឌ្ឍនៈ​ ​និង​ទំនាក់ទំនង​ទៅ​អតិថិជន​របស់​ខ្លួន​បាន​កាន់តែ​ឆាប់រហ័ស​។​ ​ពិធីសម្ពោធ​នេះ​ ​ត្រូវ​បាន​បញ្ចប់​ដោយ​ការ​ទទួលទាន​អាហារ​ពេលល្ងាច​ ​ដែល​បាន​រៀបចំឡើង​នៅ​សណ្ឋាគារ​ ​សូ​ហ្វី​តែល​ ​ភ្នំពេញ​ ​ភូ​គី​ត្រា​។​

​កម្មវិធី​នេះ​ ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​អគ្គនាយក​នៃ​ក្រុមហ៊ុន​ ​Dai​-​ichi​ ​Life​ ​Cambodia​ ​គឺ​លោក​ ​Allen​ ​Thai​ ​និង​មានការ​គាំទ្រ​ពីសំណាក់​ការិយាល័យ​កណ្តាល​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​Seiji​ ​Inagaki​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Dai​-​ichi​ ​Life​ ​Holdings​,​ ​អ្នកតំណាង​មក​ពី​ក្រុមហ៊ុន​ ​Dai​-​ichi​ ​Life​ ​ប្រទេស​វៀតណាម​ ​និង​មក​ពី​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​នៅ​ប្រទេស​សិង្ហបុរី​ ​។​ ​
​ក្រុមហ៊ុន​ ​Dai​-​ichi​ ​Life​ ​Cambodia​ ​នឹង​បន្ត​ផ្តល់​ជូន​នូវ​សេវាកម្ម​ប្រកបដោយ​និរន្តរភាព​ ​និង​វិនិយោគ​នៅ​លើ​ទីផ្សារ​ដែល​មាន​ប្រជា​សាស្រ្ត​ ​និង​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​រឹងមាំ​ ​ដែល​សមស្រប​នឹង​សេវា​ធានារ៉ាប់រង​អាយុជីវិត​។​ ​



​ក្នុងនាម​ជា​អ្នកនាំ​មុខ​ក្នុង​ការ​ផ្តល់​នូវ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ប្រកបដោយ​គុណភាព​ ​ជាមួយនឹង​លក្ខខណ្ឌ​ដែល​មាន​ភាព​ងាយស្រួល​យល់​ ​ក្រុមហ៊ុន​ធានា​ថា​ ​ផលិតផល​ ​និង​សេវាកម្ម​ ​គឺ​មាន​ភាពល្អ​ប្រសើរ​ ​និង​ស័ក្តិសម​ជាមួយនឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​។​
​ ​
​លោកស្រី​ ​ងួន​ ​សុខា​ ​រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​មានប្រសាសន៍​នា​ ​រា​ត្រី​សមោលស​ថា​៖​ ​“​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​វត្តមាន​របស់​ក្រុមហ៊ុន​ ​ដាយ​ ​អ៊ិ​ឈិ​ ​ឡាយ​ហ្វ៍​ ​កម្ពុជា​ ​នឹង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​ ​តាមរយៈ​បទពិសោធន៍​ ​ចំណេះដឹង​ ​និង​ជំនាញ​ ​ដែល​ក្រុមហ៊ុន​ ​ដាយ​ ​អ៊ិ​ឈិ​ ​ឡាយ​ហ្វ៍​ ​មាន​ក្នុង​វិស័យ​ធានារ៉ាប់រង​ ​អាយុជីវិត​អស់​រយៈពេល​ជាង​ ​១០០ឆ្នាំ​ ​ក្នុង​ប្រទេស​ជប៉ុន​”​។​

​លោក​ ​Allen​ ​Thai​ ​អគ្គនាយក​ ​នៃ​ក្រុមហ៊ុន​ ​Dai​-​ichi​ ​Life​ ​Cambodia​ ​បាន​មានប្រសាសន៍​ថា​ ​”​ ​ប្រទេស​កម្ពុជា​ ​គឺជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​មួយ​ ​ក្នុងចំណោម​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​ក្នុង​អាស៊ី​ ​ដែល​វា​កំពុង​ជ​ម្រុ​ញ​ឱ្យ​មានការ​ពង្រីក​ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត​កាន់តែ​ឆាប់រហ័ស​ផង​ដែរ​។​ ​ចំណុច​វិជ្ជមាន​នៃ​ការ​វិវឌ្ឍ​ទាំងនេះ​ ​បាន​ធ្វើ​ឱ្យ​មានការ​កើនឡើង​នូវ​អ្នក​ដែល​មាន​ប្រាក់ចំណូល​កម្រិតមធ្យម​ ​ដែល​តម្រូវការ​នៃ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ត្រូវ​បាន​កើនឡើង​ ​។​ ​នេះ​គឺជា​ហេតុផល​ដែល​ក្រុមហ៊ុន​ ​Dai​-​ichi​ ​Life​ ​សម្រេចចិត្ត​ចូល​មក​ក្នុង​ទីផ្សារ​មួយ​នេះ​ ​ដើម្បី​ផ្តល់​នូវ​ការ​ការពារ​ ​និង​កា​រស​ន្យំ​រយៈពេល​វែង​ ​ដើម្បី​បំពេញ​តម្រូវការ​របស់​ពួកគាត់​”​ ​។​



​ក្រុមហ៊ុន​ ​Dai​-​ichi​ ​Life​ ​ពេញចិត្ត​ក្នុង​ការចូលរួម​ចំណែក​ជួយ​ដល់​សហគមន៍​ដែល​ជា​កន្លែង​ ​ដែល​ខ្លួន​កំពុង​មាន​ប្រតិបត្តិ​ការ​ស្របតាម​ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន​។​ ​នេះ​គឺជា​ការ​ជួយ​អភិវឌ្ឍ​សង្គម​ ​និង​សេដ្ឋកិច្ច​ប្រកបដោយ​និរន្ត​ភាព​ ​។​ ​កម្មវិធី​សម្ពោធ​ក្រុមហ៊ុន​ ​Dai​-​ichi​ ​Life​ ​បាន​បញ្ចប់​ទៅ​ដោយ​ការ​ផ្តល់​នូវ​ប្រាក់​បរិច្ចាគ​ចំនួន​ ​៥0,000​ ​ដុល្លារ​អាមេរិក​ ​ជូន​ដល់​អង្គការសុខភាព​ ​Japan​ ​Heart​ ​Cambodia​ ​ដែល​ជា​អង្គការ​មួយ​ជួយ​ដល់​ប្រជាជន​ក្រីក្រ​។​ ​មូលនិធិ​នេះ​ ​នឹង​ត្រូវ​ផ្តល់​ឱ្យ​ ​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា​ ​ដែល​ជា​ជនរងគ្រោះ​នៃ​ជំងឺមហារីក​ ​។​

​ក្នុងនាម​ជា​វិនិយោគិន​ជប៉ុន​ ​ក្រុមហ៊ុន​ ​Dai​-​ichi​ ​Life​ ​មានការ​ប្តេជ្ញា​ក្នុង​ការ​ផ្តល់​ជូន​នូវ​ផលិតផល​ ​និង​សេវាកម្ម​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​រយៈពេល​វែង​។​ ​ក្រុមហ៊ុន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ​ដើម្បី​បម្រើ​ ​និង​បំពេញ​តម្រូវការ​ធានារ៉ាប់រង​អាយុជីវិត​ជូន​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​ ​ដូច​ពាក្យស្លោក​របស់​ក្រុមហ៊ុន​ ​Dai​-​ichi​ ​និយាយ​ថា​ ​”​នៅ​ក្បែរ​អ្នកជា​និច្ច​”​ ​៕​ ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម