Connect with us

រឿងចាប់អារម្មណ៍ ១០យ៉ាងរបស់ប្រទេសស្រីលង្កា ដែលអ្នកគួរតែដឹង

បរទេស៖ ស្រីលង្កា ជាប្រទេសដីកោះ ដែលតែងតែត្រូវបានគេមើលរំលង និងជាប្រទេសមួយ ដែលត្រូវបានចាត់ទុកជាត្បូងដ៏អាថ៌កំបាំង នៅអាស៊ីខាងត្បូង។
ប្រទេសនេះ នៅជាប់ឆ្នេរប្រទេសឥណ្ឌា ដែលមានប្រជាជនជាង ២១លាននាក់ (ឆ្នាំ២០១៧) និងទទួលឯករាជ្យពីចក្រភពអង់គ្លេស កាលពីឆ្នាំ១៩៤៨ ។ ខាងក្រោមនេះ ជាការពិតដ៏គួរឱ្យចាប់អារម្មណ៍ ១០យ៉ាងរបស់ប្រទេសស្រីលង្កា៖
១- ស្រីលង្កា ជាប្រទេសដែលមាននាយករដ្ឋមន្ត្រីជាស្ត្រី លើកដំបូងបង្អស់នៅលើពិភពលោក (លោកស្រី Sirimavo Ratwatte Dias Bandaranaike )។

២- ទង់ជាតិស្រីលង្កា ជាទង់ជាតិដែលត្រូវបានចាត់ទុកថា មានអាយុកាលចំណាស់បំផុតមួយនៅលើពិភពលោក ដោយរូបតោពណ៌មាស មានតាំងពីជំនាន់ស្ដេចទីមួយរបស់ស្រីលង្កា មកម្ល៉េះ។

៣- ស្រីលង្កា ជាប្រទេសដែលនាំចេញតែធំបំផុតមួយនៅលើពិភពលោក ហើយទទួលស្គាល់កម្រិត ISO ។

៤- ថាមពលអគ្គិសនីដែលផ្គត់ផ្គង់សម្រាប់ការរស់នៅរបស់ប្រជាជននៅក្នុងប្រទេសស្រីលង្កា ជាង ៥០ភាគរយ ត្រូវបានទាញចេញពីប្រភពវារីអគ្គិសនី ទឹកធ្លាក់ ឬ ទន្លេ ។

៥- ប្រជាជនស្រីលង្កា ៩២ភាគរយ ជាអ្នកចេះអក្សរ ដែលធ្វើឱ្យស្រីលង្កា ជាប្រទេសដែលមានអត្រាអ្នកចេះអក្សរខ្ពស់បំផុត នៅអាស៊ីខាងត្បូង ។

៦- ព្រះទន្តា(ធ្មេញព្រះពុទ្ធ) ត្រូវបានតម្កល់នៅក្នុងវត្ត Temple of the Tooth ស្ថិតនៅទីក្រុង Kandy ប្រទេសស្រីលង្កា។

៧- កីឡាជាតិ តំណាងឱ្យស្រីលង្កា គឺកីឡាបាល់ទះ។

៨- ស្រីលង្កា ត្រូវបានគេហៅផ្សេងទៀតថា “គជ់នៃមហាសមុទ្រឥណ្ឌា” ឬ “តំណក់ទឹកភ្នែកនៃប្រទេសឥណ្ឌា” ដោយសារតែសណ្ឋានដីរបស់ប្រទេសមួយនេះ ។

៩- ដើមឈើអាយុកាលចំណាស់បំផុត (២៣០០ឆ្នាំ) ឈ្មោះ Sri Maha Bodhi ដែលត្រូវបានដាំដោយស្ដេច Devanampiyatissa មាននៅប្រទេសស្រីលង្កា។

១០- គ្រវីក្បាល មានន័យថា “បាទ” ឬ “ចាស” ឬ យល់ព្រមរឿងអ្វីមួយ ឬ “តើអ្នកយល់ស្របអត់?”៕

ប្រភព៖ Intrepid Travel, Rickshaw Travel
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម