Connect with us

ភពផែន​ដី​ ​នឹង​មាន​សភាព​បែប​ណា​ ​នៅពេល​ដែល​មនុស្ស​នៅតែ​បន្ត​បំផ្លាញ​ទៀត​?​

បរទេស​៖​ ​មនុស្ស​ចំនួន​ ​៧.៤ពាន់​លាន​ ​បាន​អាស្រ័យ​នៅ​លើ​ភពផែន​ដី​ទាំងមូល​ ​ដោយសារតែ​ផែនដី​មាន​ខ្យល់​អុកស៊ីហ្សែន​គ្រប់គ្រាន់​ ​និង​អ្វី​ៗ​ជាច្រើន​ទៀត​ ​ដែល​មនុស្ស​ត្រូវការ​ជាចាំបាច់​។​ ​មនុស្សយើង​ត្រូវការ​រស់នៅ​ស្អាត​ ​ភពផែន​ដី​ក៏​ដូចគ្នា​ ​ប្រសិនបើ​មនុស្ស​មិនបាន​ថែរក្សា​បរិស្ថាន​ឱ្យ​ល្អ​ស្អាត​នោះ​ទេ​ ​ផល​ប៉ះពាល់​ដែល​ផែនដី​ជះឥទ្ធិពល​មក​មនុស្ស​វិញ​ក៏​ខ្លាំងក្លា​ដែរ​ ​។​ ​



​រយៈពេល​ប្រហែល​ជាង​មួយ​ទសវត្សរ៍​នេះ​ ​មនុស្ស​បាន​ដាក់​ទារុណកម្ម​លើ​ផែនដី​ជា​ខ្លាំង​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ​ក៏ដូចជា​ប្រើប្រាស់​របស់របរ​ដែល​ធ្វើ​ពី​ប្លា​ស្ទីក​ជាដើម​ ​ដែល​វា​ជា​ប្រធានបទ​មួយ​ ​ចោទ​ជា​បញ្ហា​ជា​ខ្លាំង​ក្នុង​ពេល​បច្ចុប្បន្ន​។​ ​
​សម្ភារ​បំផ្លាញ​បរិស្ថាន​ ​ដែល​មនុស្ស​ទូទាំង​ពិភពលោក​ ​បាន​ប្រើប្រាស់​មាន​ដូចជា​ ​ទុយោ​ ​ថង់​ ​ចាន​ស្នោ​រ​ ​ឬ​កែវ​ជ័រ​ជាដើម​ ​ដែល​កាកសំណល់​ទាំងនោះ​ ​វា​មិនបាន​ដុត​ចោល​ទាំងស្រុង​ឡើយ​ ​ដោយ​ខ្លះ​បាន​កប់​នៅក្នុង​ដី​ដែល​វា​ត្រូវការ​ចំណាយពេល​រាប់​រយ​ឆ្នាំ​ ​ក្នុង​ការ​រំលាយ​ ​។​



​ជាង​នេះ​ទៅទៀត​មួយចំនួន​ទៀត​ ​ក៏បាន​ចូល​ទៅ​ក្នុងទឹក​ទន្លេ​ ​បឹង​ ​សមុទ្រ​ជាដើម​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ពពួកសត្វ​ដែល​រស់នៅ​ក្នុងទឹក​ស៊ី​របស់​គីមី​ទាំងនោះ​ ​ដែល​វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​បាត់បង់​នូវ​ធនធាន​ធម្មជាតិ​ប៉ុណ្ណោះទេ​ ​វា​ក៏​ជា​ចំណែក​ផ្តល់​ហានិភ័យ​ដល់​មនុស្ស​ជុំវិញ​ពិភពលោក​ផង​ដែរ​ ​។​



​ចំណែក​ឯ​ធនធាន​ព្រៃឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​អស់​ជាច្រើន​ ​បាន​ធ្វើ​ឱ្យ​កំ​ដៅ​សីតុណ្ហភាព​នៅ​លើ​ភពផែន​ដី​ ​បាន​ចោទ​ជា​បញ្ហា​ជា​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​ ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​ជាច្រើន​នៅ​ប្រទេស​មួយចំនួន​ ​បាន​បាត់បង់ជីវិត​ដោយសារ​ខ្សោះ​ទឹក​នៅក្នុង​ខ្លួន​ ​។​ ​ការបាត់បង់​ព្រៃឈើ​នេះ​ទៀតសោត​ ​ក៏អាច​បង្ក​ឱ្យ​មាន​គ្រោះ​ទឹកជំនន់​ដោយសារ​មិន​មាន​ព្រៃឈើ​សម្រាប់​ទប់​។​ ​
​ដូចនេះ​ ​បរិស្ថាន​ ​វា​ពិតជា​សំខាន់​ខ្លាំង​សម្រាប់​ជីវិត​មនុស្ស​ទាំងអស់​នៅ​លើ​ពិភពលោក​ ​ប្រសិន​មនុស្ស​នៅតែ​បន្ត​បំផ្លាញ​ធម្មជាតិ​ទៀត​ ​ភពផែន​ដី​ ​នឹង​ក្លាយទៅជា​ភព​ដែល​ប្រៀប​បាន​នឹង​ផ្កា​ក្រៀម​យ៉ាង​ដូច្នោះ​ដែរ​ ​៕​

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម