ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ធ្វើជាអ្នកថែសួនដើម្បីទិញរថយន្តជូនម្តាយ (មានវីដេអូ)
អូទ្រីស៖ វាជារឿងដែលល្អបំផុត នៅពេលដែលកូនៗរបស់អ្នកដើរតាមគន្លងធម៌ ដែលវាជារឿងដែលឪពុកម្តាយគ្រប់រូបប្រាថ្នាចង់បាន ។ ថ្មីៗនេះ នៅប្រទេសអូទ្រីស ក្មេងប្រុសម្នាក់ដែលមានអាយុទើបតែ១៣ឆ្នាំ ឈ្មោះ William បានបង្ហាញការភ្ញាក់ផ្អើលទៅដល់អ្នកម្តាយ ដោយគេបានសុំធ្វើការជាអ្នកថែសួន ដើម្បីសន្សំប្រាក់ទិញរថយន្តសម្រាប់ម្តាយរបស់គេ ។ ដំបូង លោកស្រី Krystal នឹកស្មានតែ William គ្រាន់តែលេងសើចជាមួយគាត់តែប៉ុណ្ណោះ ប៉ុន្តែវាជាការពិត នៅពេលដែលម្ចាស់រថយន្តបានផ្ទេរឯកសារ និងសោររថយន្តឱ្យគាត់ ។
លោកស្រីបានបង្ហាញអារម្មណ៍រំភើបចំពោះកូនប្រុសដែលមានវ័យត្រឹមតែ១៣ឆ្នាំ ប៉ុន្តែអាចមានគំនិត និងសមត្ថភាពធ្វើរឿងមួយនេះបានដូច្នេះ ។ William បាននិយាយថា “ខ្ញុំបានឃើញគេជូនរថយន្តទៅម្តាយរបស់ពួកគេនៅក្នុងYouTube ហើយខ្ញុំក៏មានគំនិតចង់ធ្វើដូចគេដែរ” ។
គួរបញ្ជាក់ផងដែរថា រថយន្តនោះ មិនមានតម្លៃថ្លៃនោះទេ ដែលអាចឱ្យ William អាចធ្វើការបង់រំលោះបាន ។ ចង់ដឹងកាន់តែច្បាស់ តោះទៅមើលវីដេអូទាំងអស់គ្នា ៕
សូមទស្សនាវីដេអូ៖
កែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍