Connect with us

មន្ត្រីជំនាញអះអាងថា ទីផ្សារតម្លៃជ្រូកក្នុងស្រុក បាននឹងកំពុងមានស្ថិរភាពល្អ

មន្ត្រីជំនាញទទួលផ្ទុកផ្នែកសុខភាពសត្វ និងផលិតកម្មសត្វបានអះអាងថា ចាប់ពីពេលនេះទៅទីផ្សារតម្លៃជ្រូករស់ក្នុងស្រុកនឹងមានស្ថិរភាពប្រាកដប្រជា ពោលគឺអ្នកចិញ្ចឹមនឹងមិនជួបការលំបាកដូចមុនទៀតនោះទេ។
នេះបើតាមការលើកឡើងរបស់ឯកឧត្តម សេន សុវណ្ណ ប្រតិភូរាជរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឲ្យដឹងនៅក្នុងពិធីប្រឡង ជ្រើសរើសអ្នកមានស្នាដៃឆ្នើមក្នុងការចិញ្ចឹមសត្វ និងដាំដំណាំចំណីសត្វកាលពីសប្តាហ៍មុន។
ឯកឧត្តម សេន សុវណ្ណ បានមានប្រសាសន៍ថា តម្លៃជ្រូកនៅកម្ពុជា នឹងមានស្ថិរភាព ដោយ សារតែប្រទេសថៃ និងវៀតណាម បានចងក្រងសមាគមអ្នកចិញ្ចឹមរបស់ពួកគេ ក្នុងគោលបំ ណងគ្រប់គ្រងផលិតកម្មជ្រូកចៀសវាងផលិតលើសចំនួន ដែលធ្វើឲ្យតម្លៃជ្រូកធ្លាក់ចុះខ្លាំង។
ឯកឧត្តមបានបញ្ជាក់ថា អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺក្រសួងកសិកម្ម កំពុងរឹតបណ្តឹងការនាំចូលចំណី និងឳសថសត្វ ដែលជាធាតុចូលយ៉ាងសំខាន់ ដែលជួយឲ្យការផលិត ក្នុងស្រុកកាន់តែមានគុណភាព និងប្រសិទ្ធភាព ព្រមទាំងជំរុញឲ្យអ្នកចិញ្ចឹមចេះបង្កកសាច់ និងកែច្នៃសាច់។
ជាមួយគ្នានេះ ឯកឧត្តម បានទទួលស្គាល់ថា ជ្រូកដែលកសិករចិញ្ចឹម មានគុណភាពល្អ និងរស់ជាតិឆ្ញាញ់ជាងជ្រូកចិញ្ចឹមតាមកសិដ្ឋាន និងជ្រូកនាំចូល ហើយកន្លងមកនេះ ក្រសួងកសិ កម្ម ក៏បានរៀបចំផ្សារណាត់លក់បន្លែ និងត្រីសាច់សុវត្ថិភាព ធម្មជាតិផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នជ្រូករស់ក្នុងស្រុកមានតម្លៃជាង ៩០០០រៀល ក្នុង១គីឡូក្រាម សម្រាប់ជ្រូកកសិដ្ឋាន ចំណែកកសិករចិញ្ចឹមលក្ខណៈគ្រួសារលក់បានជាង ៨០០០រៀល ក្នុង១គីឡូ ក្រាម ដែលតម្លៃនេះ ធ្វើឲ្យអ្នកចិញ្ចឹមកំពុងសប្បាយរីករាយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម