Connect with us

ចែ​ ​TayTay​ ​ចេញ​បទ​ថ្មី​ ​ចំណែក​អត្ថន័យ​វិញ​ឡើង​កប់​

​សហរដ្ឋអាមេរិក​៖​ ​កញ្ញា​ ​Taylor​ ​Swift​ ​ដែល​ជាតា​រា​ចម្រៀង​ដ៏​មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​ការ​និពន្ធ​ចម្រៀង​ ​បាន​ត្រលប់​មក​សាជាថ្មី​ម្តង​ទៀតហើយ​ជាមួយនឹង​បទ​ថ្មី​របស់​ខ្លួន​ ​ដែល​មាន​ចំណងជើង​ថា​ ​“​ME​!​”​ ​។​ ​

​បទ​ ​“​ME​!​”​ ​នេះ​ ​និយាយ​ពី​ការ​ឱបក្រសោប​ភាព​ខុស​ៗ​គ្នា​របស់​បុ​គ្គ​ល​រៀង​ៗ​ខ្លួន​ ​និង​ធ្វើជា​ម្ចាស់​របស់​វា​ប្រកបដោយ​ភាព​ជឿជាក់​។​ ​បទ​នេះ​ផង​ដែរ​ ​ក៏បាន​បង្ហាញ​ពី​ដំណើរ​ជីវិត​ផ្ទាល់​របស់​ ​Taylor​ ​Swift​ ​ដែល​នាង​ស្រឡាញ់​ ​និង​ឱ្យ​តម្លៃ​ខ្លួន​នាង​យ៉ាង​ខ្លាំង​ ​ដែល​ធ្វើ​ឱ្យ​នាង​មានទំនុក​ចិត្ត​លើ​តម្លៃ​របស់​ខ្លួន​នាង​ ​នៅពេល​ដែល​នាង​មាន​ទំនាក់ទំនង​ស្នេហា​ផង​ដែរ​។​ ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​Taylor​ ​Swift​ ​គឺ​មិន​ត្រឹមតែ​ជាតា​រា​ចម្រៀង​ដ៏​ល្បី​របស់​ពិភពលោក​នោះ​ទេ​ ​តែ​ ​ក៏​ត្រូវ​បាន​គេ​ទទួលស្គាល់​ពី​សមត្ថភាព​របស់​នាង​ក្នុង​ការ​និពន្ធ​បទចម្រៀង​ ​ដែល​បទ​របស់​នាង​ស្ទើរតែ​ទាំងអស់​ ​គឺជា​ការ​និពន្ធ​របស់​នាង​ផ្ទាល់​។​ ​
​ចង់​ដឹង​ថា​បទ​ថ្មី​របស់​ ​Taylor​ ​Swift​ ​ពិរោះ​យ៉ាងណា​ ​សូម​អញ្ជើញ​ទស្សនា​ទាំងអស់គ្នា​ ​៖​

វីដេអូ៖

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម