តោះមកស្គាល់ មហាសេដ្ឋី៥រូបរបស់ឥណ្ឌា ដែលជោគជ័យដោយសមត្ថភាពខ្លួនឯងផ្ទាល់
ឥណ្ឌា៖ មនុស្សគ្រប់រូបកើតមក ម្នាក់ៗគឺសុទ្ធតែចង់មានចង់បានគ្រប់គ្នា ហើយប្រសិនបើអ្នកមានទេពកោសល្យ គឺវាជារឿងប្រសើរ ប៉ុន្តែការដែលត្រូវបង្កើតភាពជោគជ័យដោយខ្លួនឯង វាគឺជារឿងដែលត្រូវតស៊ូលំបាកខ្លាំង។ មនុស្សជាច្រើន បានបោះបង់ចោលពាក់កណ្តាលទី នៅពេលដែលពួកគេបានបរាជ័យក្នុងការអភិវឌ្ឍគំនិតរបស់ខ្លួនឱ្យកាន់តែទូលំទំលាយ ។ ដើម្បីក្លាយជាមហាសេដ្ឋីបាន អ្នកត្រូវធ្វើដំណើរវែងឆ្ងាយ និងតស៊ូគ្រប់បែបយ៉ាង ដើម្បីសម្រេចគោលដៅនេះ ។
តោះទៅមើលពីប្រវត្តិខ្លះៗរបស់មហាសេដ្ឋីវ័យក្មេងទាំង៥របស់ឥណ្ឌា ដើម្បីជំរុញទឹកចិត្តខ្លួនឯងមិនឱ្យបោះបង់ចោលការតស៊ូ ៖
- លោក Ritesh Agarwal ដែលជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ OYO ៖ តើ OYO ជាអ្វី? OYO ជាកន្លែងដែលផ្តល់បន្ទប់ជួលសម្រាប់អ្នកដែលត្រូវការស្នាក់នៅរយៈពេលខ្លី ដែលលោក Ritesh បានស្វែងរកឃើញគំនិតមួយនេះ កាលពីលោកមានអាយុទើបតែ២១ឆ្នាំប៉ុណ្ណោះ ។ ជំនួញមួយនេះ លោកអាចរកប្រាក់ចំណូលបានរហូតដល់២៥លានដុល្លា ដែលជាកម្លាំងជម្រុញលើកទឹកចិត្តដល់យុវជនៗនៅឥណ្ឌា រាប់ពាន់នាក់ ។ លោក បានបោះបង់ការសិក្សានៅអាយុ២៣ឆ្នាំ ហើយលោក បានលើកទឹកចិត្តថា រឿងរ៉ាវទាំងអស់ គឺប្រាកដជាអាចធ្វើទៅរួច ប្រសិនបើយើងគិតវាឱ្យធំ ។ បច្ចុប្បន្នក្រុមហ៊ុនរបស់លោក មានការគាំទ្រពីក្រុមហ៊ុនធំៗជាច្រើន ដូចជា Softbank Greenoaks Capital Lighspeed ជាដើម ។
- លោក Yash Bhanage ស្ថាបនិករបស់ The Bombay Canteen៖ លោក បានចាប់ផ្តើមដំណើរជីវិតការងារដំបូងដោយធ្វើជាអ្នករត់តុ១៦ម៉ោងនៅ Grand Hyatt’s Celini ដែលដំណើរការ ២៤/៧ ។ នៅពេលបើកដំណើរការថ្ងៃទីមួយរបស់ The Bombay Canteen អ្នកដែលបានបញ្ចប់ការសិក្សាផ្នែកបដិសណ្ឋារកិច្ចរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍អតិថិជនជាមួយនឹងរឿងរ៉ាវ តាមរយៈមុខម្ហូប ក៏ដូចជាការគ្រប់គ្រងរបស់គាត់ផងដែរ ។ គាត់ តែងតែសម្អាតតុនៅយប់ថ្ងៃសៅរ៍ ឬ ក៏នៅខាងក្រោយបារ ដើម្បីលាយស្រាក្រឡុក ។ គាត់ មិនត្រឹមតែជា CEO ប៉ុណ្ណោះទេ តែគាត់ គឺជាបេះដូង និងព្រលឹងរបស់ The Bombay Canteen ទាំងមូល។
- លោក Gagan Biyani នាយកក្រុមហ៊ុន Sprig ៖ គ្មានអ្នកណាដែលថាមិនស្គាល់ Sprig App ឡើយនៅប្រទេសឥណ្ឌា ដែល Sprig គឺជាកម្មវិធីដឹកម្ហូបដែលផ្តល់ជូននូវម្ហូបសុខភាព ក្នុងពេល៣០នាទី ។ ភាពជោគជ័យរបស់មហាសេដ្ឋីឥណ្ឌាកាត់អាមេរិកម្នាក់នេះ គឺពិតជាគួរឱ្យចាប់អារម្មណ៍ ដោយលោក បានធ្វើការជាមួយក្រុមហ៊ុនធំបំផុតរបស់ពិភពលោកដូចជា Accenture និង Microsoft ហើយលោក ក៏ជាសហស្ថាបនិករបស់ Udemy ដែលជាទីផ្សារសម្រាប់ការរៀនតាមអនឡាញផងដែរ ។
- លោក Azhar Iqbal សហស្ថាបនិករបស់ក្រុមហ៊ុន Inshorts ៖ រួមជាមួយមិត្តភក្តិពីរនាក់ទៀត គាត់ បានសម្រេចចិត្តផ្លាស់ប្តូររបៀបដែលយើងប្រើប្រាស់ព័ត៌មានដោយធ្វើឱ្យវាខ្លី និងច្បាស់។ លោក Azharទើបតែមានអាយុ 23 ឆ្នាំនៅពេលដែលលោកមានគំនិតក្នុងការបង្កើតកម្មវិធីព័ត៌មាននេះ។ ក្រុមហ៊ុន Inshorts បានបង្កើនប្រាក់ចំណូលជិត 24 លានដុល្លារ ហើយឥឡូវត្រូវបានចាត់ទុកថាជាកម្មវិធីពត៌មាន ដែលមានអត្រាអ្នកចូលអានខ្ពស់បំផុត ។
- លោក Rahul Yadav ដែលជាអតីតសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Housing.com ៖ លោក ត្រូវបានគេស្គាល់ផងដែរថា ជាក្មេងប្រុសអាក្រក់នៃការចាប់ផ្តើមអាជីវកម្មរបស់ឥណ្ឌា ដោយសារតែឥរិយាបថរបស់គាត់ជាមួយអ្នកវិនិយោគ និងប្រព័ន្ធផ្សព្វផ្សាយ។ បន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលរបស់ Housing.com លោក Rahul បានចាប់ផ្តើមគំនិតបង្កើត Intelligent Interfaces ដែលជាក្រុមហ៊ុនមួយ ផ្តល់ដំណើរការដោយស្វ័យប្រវត្តិដល់ក្រុមហ៊ុន និងអង្គការនានា ។ គម្រោងរបស់គាត់ត្រូវបានគាំទ្រដោយក្រុមយក្សដូចជា Flipkart, Paytm, YouWeCan និង Micromax ៕
លោក Ritesh Agarwal
លោក Yash Bhanage
លោក Gagan Biyani
រូបកណ្តាលលោក Azhar Iqbal
លោក Rahal Yadav
កែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍