រឿង Avengers បានធ្វើឱ្យសិស្សម្នាក់យំរហូតដល់ចូលសង្គ្រោះបន្ទាន់
ប្រទេសចិន៖ រឿង Avengers ដែលមានអ្នកគាំទ្រជាច្រើន និងជារឿងដែលរកប្រាក់ចំណូលបានច្រើនបំផុត បានកំពុងតែវាយលុយនៅតាមប្រទេសជាច្រើន ។ ពេលនេះ វគ្គចុងក្រោយនៃរឿងនេះ កំពុងតែអង្រួនបេះដូងយុវជនស្ទើរតែគ្រប់រូប ឱ្យទៅចូលរួមទស្សនាដែលធ្វើឱ្យគ្រប់រោងកុនមិនមានកន្លែងទំនេរឡើយ។
ថ្មីៗនេះដែរ នៅប្រទេសចិន មានអ្នកគាំទ្រដែលជាសិស្សមហាវិទ្យាល័យវ័យ២១ឆ្នាំម្នាក់ បានយំរហូតដល់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ។ នៅពេលដែលកំពុងមើល ស្រាប់តែនាងមានអារម្មណ៍ថាឈឺទ្រូង ឈឺក្បាល ឈឺចាប់សាច់ដុំ និងស្ពឹកនៅក្នុងប្រអប់ដៃនិងជើងរបស់នាង ។ មិត្តភក្តិរបស់នាង ក៏បានប្រញាប់បញ្ជូននាងទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ដោយក្រុមគ្រូពេទ្យបានបំពាក់អុកស៊ីហ្សែន ដើម្បីជាជំនួយ ។ នៅទីបំផុតអាការៈរបស់នាងបានធូរស្បើយ ហើយក៏បានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែរឿងរ៉ាវរបស់នាង បានរាលដាលទៅលើ Weibo ដោយអ្នកបញ្ចេញមតិ បាននិយាយថា ”អ្នកដាក់អារម្មណ៍ជ្រុលពេកហើយ” ៕
កែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍