តោះមកមើល នាយ ព្រែក តែងខ្លួនជាអាឡាដាំងខ្មែរ តើដូចអាឡាដាំងឥណ្ឌា ដែរទេ?
ភ្នំពេញ៖ នាយ ព្រែក ជាតារាកំប្លែង ដែលមានរាងសង្ហា មិនចាញ់តារាមួយចំនួនប៉ុន្មាននោះទេ ហើយនៅពេលថ្មីៗនេះ នាយ ព្រែក បានក្លាយខ្លួនជាតួ អាឡាដាំងខ្មែរ មើលទៅពិតជាស្រដៀងនឹងតួអាឡាដាំងឥណ្ឌា ដោយសារតែនាយ ព្រែក មានសម្បុរស្រអែម ស្រស់ស្អាត ទើបផលិតករកម្មវិធី តម្រូវឱ្យដើរតួជា អាឡាដាំង តែម្តង ។
នាយព្រែក បានសម្តែងជាតួអាឡាដាំងខ្មែរ សម្រាប់កម្មវិធី ពិភពសំណើច របស់ស្ថានីយទូរទស្សន៍ MyTV ដែលកម្មវិធីនេះ ក៏មានការចូលរួមសម្តែងពីសំណាក់តារាសម្តែង និងតារាកំប្លែងជាច្រើនរូប ។ កម្មវិធីនេះ បង្កើតឡើងដើម្បីផ្តល់នូវសំណើចឥតព្រំដែនជូនដល់ទស្សនិកជន ក្រោយសម្រាកពីការងារ ។ កម្មវិធី ពិភពសំណើច MYTV នឹងធ្វើការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ MyTV និង Page Facebook MYTV រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៨យប់ សូមកុំភ្លេចចូលរួមទស្សនាកម្មវិធីទាំងអស់គ្នា ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍