Connect with us

សោភ័ណ​តន្រ្តី​ ​CTN​ ​ថ្ងៃសៅរ៍​សប្តាហ៍​នេះ​ ​នឹង​ជួប​ជាមួយ​តារា​ចម្រៀង​ល្បី​ៗ​ណាខ្លះ​?​

​ភ្នំពេញ​ ​៖​ ​សប្ដាហ៍​នេះ​ ​ទស្សនិកជន​ ​នឹង​បាន​ទទួលអារម្មណ៍​ប្លែក​ ​ចម្លែក​ភ្នែក​ជាមួយ​កម្មវិធី​ ​សោភ័ណ​តន្ត្រី​ ​CTN​ ​ដោយមាន​ការ​សម្តែង​ ​និង​រីករាយ​ស្តាប់​នូវ​សំនៀង​របស់​តារា​ចម្រៀង​ល្បី​ៗ​ ​ថ្មី​ៗ​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​។​ ​

​ក្នុង​កម្មវិធី​ ​សោភ័ណ​តន្ត្រី​ ​CTN​ ​សប្តាហ៍​នេះ​ ​នឹង​លើកយក​នូវ​បទចម្រៀង​ជំនាន់ដើម​ ​និង​បទ​បែប​សម័យ​ ​មក​បកស្រាយ​ជាមួយ​ការ​ប្រគំ​តន្រ្តី​ដ៏​ពិរោះ​ ​ព្រមទាំង​ជួប​ជាមួយ​តារា​កំប្លែង​ដែល​ផ្តល់​នូវ​សំណើច​មិន​ចេះ​រីងស្ងួត​ ​។​ ​​សប្ដាហ៍​នេះ​ ​តារាចម្រៀង​ដែល​នឹង​ចូល​មក​បង្ហាញខ្លួន​ក្នុង​កម្មវិធី​សោភ័ណ​តន្ត្រី​ ​CTN​ ​រួមមាន​ ​៖​ ​

  • លោក​ ​អនុស្សាវរីយ៍​ ​(​ស្ដាប់​បទ​ ​ទីងមោង​ ​ជាមួយ​ប្អូនប្រុស​ទាំងអស់គ្នា​)​

  • កញ្ញា​ ​សុ​ភ័ក្រ្ដ​ ​កុសុមា​ ​(​តារា​ចំរៀង​ ​ដែល​មាន​វោហារ​ស័ព្ទ​ ​មិន​ចេះ​រីងស្ងួត​)​ ​

  • នាយ​ ​ក្រូច​ ​

  • នាង​ ​អ៊ី​ត​ ​

  • លោក​ ​ជែក​ស៍​ ​

  • នាយ​ ​បឺត​

  • កញ្ញា​ ​ធីតា​ ​

  • លោក​ ​ម៉ិល​ ​ស៊ី​ដេ​ត​ ​

  • ជួប​ជាមួយ​ ​លោក​ ​សេង​ ​តារា​ ​អ្នក​ស្រាវ​ជ្រា​វប្រ​វិត្ត​បទចំរៀង

​ចុងបញ្ចប់​នៃ​កម្មវិធី​ ​ទស្សនិកជន​នឹង​ផ្ទុះសំណើច​ ​សើច​បណ្តើរ​ទទួលទានបាយ​បណ្តើរ​ ​ជាមួយ​ក្រុម​កំប្លែង​នាយ​ ​កុយ​ ​។​ ​​កម្មវិធី​ ​សោភ័ណ​តន្ត្រី​ ​CTN​ ​នឹង​ធ្វើការ​ផ្សាយ​នៅ​ថ្ងៃទី២៧​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​វេលា​ម៉ោង១២ថ្ងៃត្រង់​ ​ដល់ម៉ោង​ ​២​ ​រសៀល​ ​តាមរយៈ​កញ្ចក់​ទូរទស្សន៍​ ​CTN​ ​និង​ ​Page​ ​Facebook​ ​CTN​ ​៕


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម