Connect with us

អ្នកនាង​ ​សូ​ ​ដា​នី​តា​ ​ប្រកាស​ស្វែងរក​បុរស​ជន​ពិការ​ម្នាក់​ដើម្បី​.​.​.​!​

​ភ្នំពេញ​៖​ ​ក្រោយពី​អស់​រយ:ពេល​ជា​យូរឆ្នាំ​មក​តារាចម្រៀង​ ​និង​ ​សម្តែង​ ​កញ្ញា​ ​សូ​ដា​ ​នី​តា​ ​បាន​ទៅ​រស់នៅ​ឯស​ហរ​ដ្ឋ​អាមេរិក​ជាមួយ​គ្រួសារ​។​ ​អ្នកនាង​ ​សូ​ ​ដា​នី​តា​ ​បាន​បាត់មុខ​ពី​សិល្បៈ​ជាច្រើន​ឆ្នាំ​ ​ធ្វើ​ឱ្យ​ទស្សនិកជន​ ​ឆ្ងល់​ថា​ ​តើ​អ្នកនាង​បាត់មុខ​ទៅ​រស់នៅ​ទីណា​ ​ឬ​ ​អ្នកនាង​លាឈប់​ពី​សិល្បៈ​ហើយ​ ​ឬ​ ​យ៉ាងណា​?​ ​។​ ​

​ប៉ុន្តែ​បើ​តាម​ការសាកសួរ​មិត្តភ័ក្ដិ​របស់​អ្នកនាង​ ​សូ​ដា​ ​នី​តា​ ​បាន​បញ្ជាក់​ប្រាប់​ ​MYTV​ ​PLUS​ ​ថា​ ​”​សព្វថ្ងៃ​នេះ​អ្នកនាង​ ​សូ​ ​ដា​នី​តា​ ​កំពុង​តែម​មារ​ញឹក​ជាមួយ​ការ​សម្តែង​របស់​គាត់​នៅ​ទឹកដី​សហរដ្ឋអាមេរិក​ ​ហើយ​អ្នកនាង​ក៏​ទទួល​បាន​នៅ​ជោគជ័យ​ក្នុង​ការ​សម្តែង​ ​ហើយក៏​ទទួល​បាន​បាន​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ពី​ផលិតករ​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ​។​”​

​ស្រាប់​តែ​ថ្មី​ៗ​នេះ​ ​អ្នកនាង​ ​សូ​ ​ដា​នី​តា​ ​បាន​ប្រកាស​ស្វែងរក​បុរស​ជា​ជន​ពិការ​ម្នាក់​ ​មើលទៅ​គួរ​ឱ្យ​អាណិត​ ​ដោយសារ​ឃើញ​ជើង​របស់​គាត់​ពិការ​ ​ដើរ​អូស​ខ្លួន​សុំទាន​គេ​សម្រាប់​ចិញ្ចឹមជីវិត​ ​និង​ ​គ្រួសារ​ ​ក៏​អ្នកនាង​ ​សូ​ ​ដា​នី​តា​ ​ប្រកាស​ស្វែងរក​ ​ម្ចាស់Account​ ​ហ្វេ​សប៊ុ​ក​ ​@​Sothearam​ ​Sem​ ​ដោយ​សរសេរ​ថា​ ​”​សូម​បងប្រុស​ដែល​បង្ហោះ​រូប​នេះ​ ​ជួយ​រក​ទីតាំង​គាត់​ឱ្យ​ខ្ញុំ​បានទេ​ ​ពេល​ត្រឡប់​ពី​ ​USA​ ​វិញ​ ​ខ្ញុំ​ចង់​ទិញ​រទេះ​សំរាប់​គាត់​ ​១គ្រឿង​ ​សូម​មេត្តា​ ​ជួយ​រក​គាត់​ផង​”​។​ ​

អ្នកនាង​ ​សូ​ ​ដា​នី​តា​ ​ជាតា​រា​ចម្រៀង​ ​និង​សម្ដែង​ ​ម្នាក់​ដែល​មានចិត្ត​ចេះ​ជួយ​ទុក្ខធុរៈ​ដល់​មនុស្ស​ដែល​ជួប​ផល​លំបាក​ ​ទីទ័លក្រ​ ​ឬ​ជន​ពិការ​ ​មិន​តែប៉ុណ្ណោះ​នោះ​ទេ​ ​អ្នកនាង​ ​សូ​ ​ដា​នី​តា​ ​ក៏​ចូល​ជួយ​ដល់​សង្គម​ជាច្រើន​ ​ដូចជា​៖​ ​ចូលរួម​រើស​សម្រាម​ ​និង​ ​ចូលរួម​កសាង​ព្រះវិហារ​ជាច្រើន​ផង​ដែរ​៕​

 

​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម