កញ្ញា ឱក សុគន្ធកញ្ញា សម្រេចចិត្តចូលរោងការខែ៥ នេះហើយ
ភ្នំពេញ៖ រឿងដែលទស្សនិកជនខំទន្ទឹងរង់ចាំ នឹងចង់ដឹងថាតើកញ្ញា ឱក សុគន្ធកញ្ញា គាត់នឹងចូលរោងការពេលណា ហើយពេលនេះច្បាស់ជាផ្លូវការហើយ ។ តារាចម្រៀងដ៏ល្បីរបស់ប្រទេសកម្ពុជាដែលមានទឹកដមសម្លេងដក់ជាប់បេះដូងទស្សនិកជន កញ្ញា ឱក សុគន្ធកញ្ញា បានទម្លាយរូបភាពធៀបការហើយ ដោយក្តីស្នេហ៍មួយបានសាងអស់រយ:ពេលជាយូរឆ្នាំមកហើយ តែពេលនេះច្បាស់ការមែនទែនហើយ។
ថ្មីៗនេះ ទាំងតារាចម្រៀងរូបស្រស់សោភាម្នាក់ ទាំងគូរអនាគតស្វាមីគាត់ ដែលត្រូវបានទស្សនិកជនជាច្រើននាក់សាកសួរកញ្ញាជាច្រើនដងមកហើយពីថ្ងៃពិសេសរបស់អ្នកទាំងពីរ តែមិនមានចម្លើយនោះទេ ។ ស្រាប់តែពេលនេះ កញ្ញា ឱក សុគន្ធកញ្ញា និង អនាគតស្វាមី បានទម្លាយនៅរូបថត Pre Wedding អមជាមួយនឹងធៀបការរបស់គាត់ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ។
សម្រាប់ថ្ងៃពិសេសដ៏អស្ចារ្យមួយនេះ មានហ្វេនអ្នកគាំទ្រ របស់កញ្ញា ឱក សុគន្ធកញ្ញា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទស្សនិកជន សង្ឃឹមថាថ្ងៃពិសេសរបស់អ្នកទាំងពីរ ពិតជាអស្ចារ្យ ប្រាដថជាមានតារាជាច្រើនចូលរួម ហើយទស្សនិកជនក៏ត្រៀមពាក្យជូនពរជាច្រើនសម្រាប់អ្នកទាំងពីរផងដែរ។
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- ឱក សុគន្ធកញ្ញា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍