Connect with us

កញ្ញា​ ​ឌី​ ​សូ​និត្តា​ ​នឹង​ធ្វើដំណើរ​ទៅ​ទី​ក្រុង​ឌូ​បៃ​ ​ដើម្បី​ធ្វើការ​វះកាត់​ព្យាបាល​ជើង​

​ភ្នំពេញ​៖​ ​ទស្សនិកជន​ប្រាកដជា​ស្គាល់​កញ្ញា​ ​ឌី​ ​សូ​និត្តា​ ​ដែល​ជាតា​រា​សម្បូរទៅដោយ​ទេពកោសល្យ​ ​និង​វោហារ​សព្ទ​កំប្លុក​កំប្លែង​មិន​ចេះ​រីងស្ងួត​ ​ដែល​ធ្វើ​ឱ្យ​កញ្ញា​ ​ឆក់​បាន​បេះដូង​អ្នកគាំទ្រ​ជាច្រើន​ ​ទាំង​ក្នុង​ ​និង​ក្រៅប្រទេស​។​ ​ ​ធ្លាប់តែ​ឃើញ​កញ្ញា​រួសរាយ​ ​និង​លេងសើច​ច្រើន​ ​តើមាន​អ្នកគាំទ្រ​ប៉ុន្មាន​នាក់​ ​បានដឹង​ពី​ទុក្ខ​លំបាក​របស់​កញ្ញា​?​

​កញ្ញា​ ​សូ​និត្តា​ ​ធ្លាប់​បាន​បកស្រាយ​ពី​ជីវិត​ពិត​របស់​ខ្លួន​ក្នុង​កម្មវិធី​មួយ​ ​ដោយ​បាន​លើកឡើង​ពី​ការ​លំបាក​កាលពី​អតីតកាល​ ​ដែល​កញ្ញា​បាន​តស៊ូ​ឈរ​ច្រៀង​ ​និង​រាំ​នៅក្នុង​ភោជនីយដ្ឋាន​មួយ​ ​រយៈពេល​ជាង៨ម៉ោង​ ​ដោយ​ចាប់ពី​ម៉ោង​ ​៥ល្ងាច​ ​ដល់ម៉ោង​ ​១២​ ​រំលង​អធ្រាត​ ​ជា​រៀងរាល់ថ្ងៃ​ ​។​ ​​ការ​ឈរ​ច្រៀង​រយ:ពេល​ ​៨ម៉ោង​ ​ជា​រៀងរាល់ថ្ងៃ​នោះ​ ​បាន​ធ្វើ​ឱ្យជើង​របស់​កញ្ញា​ ​មាន​បញ្ហា​មិន​អាច​ពាក់​ស្បែកជើងកែងចោត​បាន​ ​និង​តម្រូវ​ឱ្យ​កញ្ញា​ ​ធ្វើការ​វះកាត់​ព្យាបាល​។​ ​ការវះកាត់​នោះ​ ​នឹង​តម្រូវ​ឱ្យ​កញ្ញា​ ​អង្គុយ​លើ​រទេះរុញ​ ​រយៈពេល​ពី​ ​៩​ ​ទៅ​ ​១២ខែ​។​ ​

យោងទៅតាម​គណនី​ ​Instagram​ ​របស់​កញ្ញា​ ​បាន​សរសេរ​ថា​ ​“​ ​អូន​ស្រលាញ់​ស្បែកជើង​កែង​មែន​ណា​ ​ប៉ុន្តែ​អកុសល​ផល​អូន​ ​ពាក់​ឱ្យ​ហើយ​ ​មុន​ពេល​អង្គុយ​លើ​រទេះ​”​ ​។​ ​នេះ​បញ្ជាក់​ថា​ ​កញ្ញា​បានសម្រេច​ចិត្ត​ទៅ​ទី​ក្រុង​ឌូ​បៃ​ ​ដើម្បី​ធ្វើការ​វះកាត់​ព្យាបាល​ជើង​ ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​ ​សង្ឃឹមថា​ ​កញ្ញា​ ​សូ​និត្តា ​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការវះកាត់​ ​ជាមួយ​ដំណឹងល្អ​ត្រឡប់​មក​កម្ពុជា​វិញ​៕​ ​

 

​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

Loading...

ពេញនិយម