Connect with us

តារា​បង្ហាញ​ម៉ូត​ជនជាតិ​ប្រេស៊ីល​ជំពប់​ជើង​ដួល​ដល់​ថ្នាក់​ស្លាប់​នៅពេល​ដើរ​បង្ហាញ​ម៉ូត​ ​

​ប្រេស៊ីល​៖​ ​កាលពី​ថ្ងៃទី២៧នៅក្នុង​កម្មវិធី​ ​Sao​ ​Paulo​ ​Fashion​ ​នៅ​ប្រេស៊ីល​ ​បុរស​ជនជាតិ​ប្រេស៊ីល​វ័យ២៦ឆ្នាំ​បាន​ជំពប់​ជើង​ទាក់​ជាមួយ​ខ្សែស្បែកជើង​នៅពេល​ដែល​កំពុង​ដើរ​បង្ហាញ​ម៉ូត​ ​ហើយ​បាន​ជំពប់​ជើង​ដួល​នៅពេល​ដែល​បង្វិលខ្លួន​បក​ក្រោយ​វិញ​ ​និង​ ​បាន​ក្រឡាប់​ខ្លួន​នៅ​លើ​ឆាក​។​ ​

អង្គការ​ ​Sao​ ​Paulo​ ​Fashion​ ​World​ ​បាន​បញ្ចេញ​សេចក្តី​ថ្លែង​ការ​ ​Thalassosor​ ​ឬ​ ​Luco​ ​បាន​បញ្ជាក់​ថា​ ​គាត់បាន​ធ្លាក់ខ្លួន​ឈឺ​មុន​ពេល​មក​បង្ហាញ​ម៉ូត​នេះ​។​ ​ក្រុមការងារ​ទាំងអស់​មាន​អារម្មណ៍​ស្លុតចិត្ត​បំផុត​ ​ពួកគេ​បាន​ចូលរួម​ចែករំលែក​ទុក្ខ​ ​និង​បាន​ផ្តល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​របស់ Thalassosor​ ៕​

លោក Thalassosor

​កែសម្រួល​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម